អបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅស្នាក់ការគណបក្សក្រុងព្រះវិហារ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ៖ ឯកឧត្តម ស៊ុន ចាន់ដារ៉ា អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងព្រះវិហារ តំណាង ឯកឧត្តម ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស  ប្រធានក្រុមការងារគណបក្សចុះជូយមូលដ្ឋានក្រុងព្រះវិហារ  ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញ ជាអធិបតីក្នុងពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី ៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ។

ក្នុងឱកាសនោះ ក៏មានការចូលរួមពីសំណាក់ ប្រធាន អនុប្រធានគណបក្ស លោក លោកស្រី អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុង លោកប្រធានគណៈបក្សសង្កាត់ ទាំងពី សមាជិកក្រុមការងារនិងអស់លោកលោកស្រី សមាជិកសមាជិការបក្សជាច្រើននាក់។

លោក ប៉ុក ងួន ប្រធានគណកម្មាធិការគណបក្សប្រជាជនកម្ពុជាក្រុងព្រះវិហារ បានអានសារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃកម្ពុជា បញ្ជាក់ថា ៖ ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ ឆ្នាំមកនេះ បានអនុញ្ញាត ឱ្យយើងប្រមូលផ្តុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន ដោយបានចេញផុតពីប្រទេសមានមានសង្រ្គាម។

ឯកឧត្តម ស៊ុន ចាន់ដារ៉ា បានលើកឡើងថា៖បច្ចុប្បន្ន ប្រទេសជាតិយើងកំពុងបន្តប្រព្រឹត្តទៅប្រកបដោយភាព វិជ្ជមាន នៅក្នុងឆមាសទី១ ឆ្នាំ ២០២៤ នេះ រដ្ឋាភិបាលរបស់យើងបន្តសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀក្នុងការអភិវឌ្ឍសង្គមជាតិ ទោះបីត្រូវរងឥទ្ធិពលពីការវិវត្តយ៉ាងស្មុគស្មាញនៃ សភាពការណ៍អន្តរជាតិ ព្រមទាំងត្រូវបន្តដោះស្រាយផលវិបាកនៃវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាប្រឈមផ្សេងៗទៀតជាច្រើនក្តី  ក៏បានកសាងសមិទ្ធផលដ៏ថ្លៃថ្លាទាំងនេះ បានបង្ហាញច្បាស់ ថាព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងធ្វើដំណើរទៅមុខលើមាគ៌ាដ៏ត្រឹមត្រូវ គឺមាគ៌ា សន្តិភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងអភិវឌ្ឍន៍ ឆ្ពោះទៅរកអនាគតដ៏ភ្លឺស្វាង។

ឯកឧត្ដមបានបញ្ជាក់ទៀតថា ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្ស ប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាខែកក្កដា ឆ្នាំ ២០២៣ បានអនុញ្ញាតឱ្យគណបក្សប្រជាជន អនុវត្តនូវការសម្រេចចិត្តរបស់ខ្លួនក្នុងការប្រគល់ភារកិច្ច ដឹកនាំប្រទេសជាតិដល់អ្នកបន្តវេនវ័យក្មេង ដែលត្រូវបានបណ្តុះបណ្តាល និងត្រៀម លក្ខណសម្បត្តិយ៉ាងម៉ត់ចត់។

មកដល់ពេល នេះ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត កំពុងដឹកនាំគ្រប់គ្រងប្រទេសប្រកបដោយភាពជោគជ័យ។ ជាក់ស្តែង សន្តិភាព និងស្ថិរភាពនយោបាយត្រូវបានការពារយ៉ាងរឹងមាំ សន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព សង្គមមានភាពល្អប្រសើរ, សេដ្ឋកិច្ចបន្តមានកំណើន, សង្គមមានស្ថិរភាព ព្រមជាមួយនោះ កិត្យានុភាពជាតិក៏កាន់តែបានលើកកម្ពស់លើឆាកអន្តរជាតិនេះឆ្លុះបញ្ជាំងច្បាស់

តាមការពិតជាក់ស្តែង ការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការប្រគល់ភារកិច្ចដឹកនាំដល់អ្នកបន្តវេន។

ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ និង ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ក្នុងឆ្នាំ ២០២៤នេះ បានបង្ហាញពីភាពចាស់ទុំ និងការបោះជំហានយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ដែលផ្ទុយស្រឡះពីអតីតកាលដែលភាគីខ្មែរបដិបក្សតែងតែប្រើប្រាស់អាវុធដើម្បីប្រឆាំងដណ្តើមអំណាចគ្នា។

ព្រមជាមួយនោះ តាមរយៈជ័យជម្នះដ៏ត្រចះត្រចង់របស់ គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតទាំងអស់នេះ ក៏កាន់តែបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតទៅមុខទៀត ហើយបដិសេធយ៉ាងម៉ឺងម៉ាត់ចំពោះរាល់សកម្មភាពរបស់ពួកប្រឆាំងជ្រុលនិយម មួយក្តាប់តូច ដែលប៉ុនប៉ងបំផ្លាញសន្តិភាព ស្ថិរភាពនយោបាយ បង្កភាពវឹកវរក្នុងសង្គម សំដៅឈានទៅបំផុសបដិវត្តន៍ពណ៌សាជាថ្មីបន្ថែមទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *