ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ នៃរដ្ឋបាលក្រុងព្រះវិហា ខេត្តព្រះវិហារ ត្រូវបានប្រកាសជាផ្លូវការ

 

ព្រះវិហារ៖ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ នៃរដ្ឋបាលក្រុងព្រះវិហារ ខេត្តព្រះវិហារ ត្រូវបានរៀបចំពិធីប្រកាសជាផ្លូវការ នារសៀលថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ក្រោមវត្តមានឯកឧត្ដម វ៉ា សឿន អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ តំណាងឯកឧត្ដម ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងកងយោធិពលខេមរភូមិន្ទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ដោយមានការចូលរួមពីអាជ្ញាធរក្រុង មន្ត្រីរាជការ កម្លាំងប្រដាប់អាវុធ និងក្រុមការងារក្រុង សង្កាត់  ជាច្រើនរូបទៀត។
នៅក្នុងសេចក្តីសម្រេចដែលចុះហត្ថេលខាដោយឯកឧត្ដម ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលជួយដ្ឋានខេត្តព្រះវិហារ បានសម្រេចប្រកាសតែងតាំងឯកឧត្ដម ឧត្តមសេនីយ៍ទោ ទៀន សោភ័ណវង្ស នាយរងសេនាធិការកងទ័ពជើងគោក និងជានាយការិយាល័យព្រំដែនកងទ័ពជើងគោក ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះវិហារ និងប្រកាសតែងតាំងលោក ម៉ុម សុទ្ធារ៉ា ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តព្រះវិហារ ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់កំពង់ប្រណាក និងលោកឧត្តមសេនីយ៍ទោ ឈឹម លីន នាយការិយាល័យទី១ កងទ័ពជើងគោក ជាប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់ប៉ាលហាល។
នៅក្នុងឱកាសនេះឯកឧត្ដម វ៉ា សឿន បានថ្លែងថា៖រាជរដ្ឋាភិបាលបានរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដោយបានចាត់តាំងសមាជិក សមាជិកា រាជរដ្ឋាភិបាល មន្ត្រីរាជការ កម្លាំងតាមក្រសួង ស្ថាប័ន អង្គភាព ឱ្យចូលជាសមាជិកក្រុមការងារនេះតាមឋានានុក្រមគ្រប់លំដាប់ថ្នាក់ សំដៅចូលរួមគាំទ្រនិងអនុវត្តកម្មវិធីនយោបាយយុទ្ធសាស្ត្រ គោលនយោបាយ និងកម្មវិធីកណែទម្រង់នានារប់ស់រាជរដ្ឋាភិបាល ដើម្បីបម្រើផលប្រយោជន៍និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានា ចូលរួមបំផុសចលនាឱ្យមានការគាំទ្រ ការចូលរួមពីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនល់គ្រប់វិស័យ។
ក្នុងនាមនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលជួយដ្ឋានខេត្តព្រះវិហារ ឯកឧត្ដម វ៉ា សឿន បានថ្លែងគូសបញ្ជាក់អំពីរបៀបរបបការងារ និងការទទួលខុសត្រូវរបស់ក្រុមការងារចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ ដោយក្រុមការងារចុះមូលដ្ឋានមានតួនាទីតម្រង់ទិសគាំទ្រ និងជំរុញការលើកកម្ពស់សមត្ថភាពស្ថប័នមូលដ្ឋានដើម្បីពង្រឹងការទទួលខុសត្រូវនិងភាពជាម្ចាស់របស់មូលដ្ឋាន ក្នុងការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានារបស់រាជរដ្ឋាភិបាល សំដៅធ្វើការអភិវឌ្ឍមូលដ្ឋាន ការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយ ការឆ្លើយតបសំណើរ សំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។

ត្រូវសហការគាំទ្រដល់មូលដ្ឋានដែលក្រុមការងារចុះបំពេញការងារ ធ្វើការវាយតម្លៃអំពីសមាសភាព ស្ថាប័ន ធនធានមនុស្ស សក្តានុពល នៃការអភិវឌ្ឍមូលដ្ឋាន សមិទ្ធិផល បញ្ហាប្រឈមនានានៅក្នុងមូលដ្ឋាន ដើម្បីធ្វើការគាំទ្រដល់មូលដ្ឋានក្នុងការរៀបចំផែនការសកម្មភាព សម្រាប់អនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គោលនយោបាយនិងកម្មវិធីកំណែទម្រង់នានា សំដៅជំរុញការអភិវឌ្ឍមូលដ្ឋាន ការផ្តល់សេវាសាធារណៈ និងការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានា នៅមូលដ្ឋានឱ្យទាន់ពេលវេលា និងមានប្រសិទ្ធិភាព។
ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ ត្រូវទទួលខុសត្រូវក្នុងការដឹកនាំ និងចាត់ចែងអនុវត្តការងារចុះមូលដ្ឋានរបស់ខ្លួន ដោយផ្អែកតាមការណែនាំរបស់រាជរដ្ឋាភិបាល និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តព្រះវិហារ។ចំពោះអនុប្រធាន អនុប្រធានអចិន្ត្រៃយ៍ និងសមាជិកក្រុមការងារចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ ត្រូវបំពេញការងារតាមការចាត់តាំង និងប្រគល់ភារកិច្ច និងចូលរួមប្រជុំតាមការកំណត់របស់ប្រធានក្រុមការងារ។
ឯកឧត្ដម  វ៉ា សឿន ក៏បានថ្លែងណែនាំបន្ថែមដើម្បីឱ្យការងារ របស់ក្រុមការងារចុះមូលដ្ឋានក្រុងព្រះវិហារ និងសង្កាត់ទាំង២ ដំណើរការដោយរលូនទទួលបានជោគជ័យស្របតាមច្បាប់ គោលការណ៍ណែនាំ និងលិខិតបទដ្ឋានគតិយុទ្ធនានា ប្រធានក្រុមការងារចុះមូលដ្ឋានក្រុងព្រះវិហារ ត្រូវសហការជាមួយរដ្ឋបាលក្រុងព្រះវិហារ ដើម្បីរៀបចំលេខាធិការដ្ឋានខ្លួនឱ្យបានសមស្រប ចំពោះប្រធានក្រុមការងារចុះមូលដ្ឋានសង្កាត់នីមួយៗ ត្រូវពិគ្រោះពិភាក្សាជាមួយរដ្ឋបាលសង្កាត់ ដើម្បីបែងចែកសមាជិក សមាសភាពក្រុមការងារចុះ ទទួលតាមភូមិនីមួយៗក្នុងសង្កាត់៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *