ព្រះវិហារ៖នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត និងពិធីអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ២១មិថុនា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ពិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ប្រាក់ សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គីម រិទ្ធី អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តព្រះវិហារ ព្រមទាំង ឯកឧត្តមប្រធាន អនុប្រធានសមាគមអតីតយុទ្ធជន លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត នឹងសមាជិកអតីតយុទ្ធជនចំនួន២០០នាក់ផងដែរ។
ឯកឧត្តម ឧត្ដមសេនីយ៏ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានថ្លែងមតិស្វាគម ន៍និងសម្ដែងនូវអំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះវត្តមានដ៏ឧត្ដុងឧត្ដម របស់ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានអញ្ជើញជាអធិបតីភាពក្នុងពិធីបញ្ចុះបឋមសិលាសាងសង់អគាររដ្ឋបាលសមាគមអតីតយុទ្ធជនកម្ពុជា និងថ្លែងអបអរសាទរខួបលើកទី១៧ ទិវាអតីតយុទ្ធជនកម្ពុជា ថ្ងៃ២១មិថុនា ២០២៤ ជូនអង្គពិធីផងដែរ។
ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានថ្លែងថា សមាគមអតីតយុទ្ធជនកម្ពុជាដំណើរការទៅបានអាស្រ័យដោយមានគោលការណ៍ដឹកនាំ ណែនាំចង្អុលបង្ហាញ ដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ប្រកបដោយគតិបណ្ឌិតរបស់ សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា អនុប្រធានទី១សមាគមអតីតយុទ្ធជនកម្ពុជា ធ្វើអោយសមាគមសម្រេចបានលទ្ធផលគួជាទីមោទនៈ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុកពីសំណាក់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាជូនដល់បងប្អូនសមាជិកសមាគមអតីតយុទ្ធជននិងចែកអំណោយជាគ្រឿងឧបភោគបរិភោគចំនួន២០០នាក់ផងដែរ៕