ប្រជាពលរដ្ឋ៥០០គ្រួសារក្នុងស្រុកស្វាយជ្រំទទួលអំណោយ អំណោយរបស់ក្រុមគ្រូពេទ្យ មន្ទីរសម្រាកព្យាបាលសាមគ្គី សែនសុខនិងសប្បុរសជននានា

ខេត្តស្វាយរៀង:នៅថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ២០២៤នេះ ប្រជាពលរដ្ឋចំនួន៣ឃុំនៅក្នុងស្រស្វាយជ្រំគឺឃុំក្រោលគោ២០០គ្រួសារ ឃុំអង្គតាសូរ១៥០គ្រួសារ និងឃុំ ស្វាយយា ១៥០គ្រួសារ សរុប៥០០គ្រួសារទទួលបាន អំណោយរបស់ក្រុមគ្រូពេទ្យ មន្ទីរសម្រាកព្យាបាលសាមគ្គី សែនសុខនិងអំណោយរបស់លោក TAM YEU THUONG  តាមរយៈភ្នាក់ងាររបស់លោកនៅក្នុងវត្តបឹងរ៉ៃឃុំក្រោលគោស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

លោក ភោគ វណ្ណថន មេឃុំក្រោលគោបានមានប្រសាសន៍ថា៖ដោយសារប្រទេសជាតិមានសន្តិភាពទើបមានការអភិវឌ្ឍន៍គ្រប់វិស័យតួយ៉ាងដូចជា ស្ពានអាកាស ស្ពានឆ្លងទន្លេមេគង្គ ផ្លូវល្បឿនលឿនទៅក្រុងព្រះសុីហនុ និងគម្រោងផ្លូវល្បឿនលើនដែលកំពុងរៀបនិងចាប់ផ្តើបសាងសង់ពីភ្នំពេញ មកដល់ក្រុងបាវិត ខេត្តស្វាយរៀង ព្រមទាំងគម្រោងផ្សេងៗទៀតដែលរាជរដ្ឋាភិបាលនិងកំពុងគិតគូយ៉ាងល្អិតល្អន់លើគ្រប់វិស័យបន្តទៀត។

លោក ភោគ វណ្ណថន បានបន្តទៀតថា៖អំណោយទាំងអស់នេះគឺបានសម្រាលនិងសម្រួលដល់ជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋបានមួយកម្រិតក៏ដូចជាចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។

លោក ភោគ វណ្ណថន ក៏សូមអរគុណដល់សម្តេចអគ្គមហាសេបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន ព្រមទាំងមន្ត្រី កងកម្លាំងប្រដាប់អាវុធ គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំ តស៊ូ ការពារសន្តិភាពពិសេស ការអនុវត្តគម្រោងព្រែកជីក ហ្វូណន តេជោ ដែលជាព្រែកជីកប្រវត្តិសាស្ត្រលើកទី១ នៅកម្ពុជានិងបានអភិវឌ្ឍផ្លូវល្បឿនលឿនដែលបានចាប់ផ្ដើមស្រុកកៀនស្វាយខេត្តកណ្ដាលដល់ក្រុងបាវិតខេត្តស្វាយរៀងនាឆាប់ៗខាងមុខនេះ។

លោក ភោគ វណ្ណថន មេឃុំក្រោលគោបានថ្លែងអំណរគុណដល់លោកស្រី TAM YEU THUONG និងលោក ជង រស្មី ដែលបានដឹកនាំក្រុមគ្រូពេទ្យរបស់មន្ទីរសម្រាកព្យាបាលសាមគ្គី សែនសុខ ដែលបានឧបត្ថម្ភដល់ពលរដ្ឋនៅក្នុងមូលដ្ឋានរបស់លោក។

អំណោយដែលចែកជួនរួមមាន៖- អង្ករ ៥ គីឡូ ចំនួន ២០០ បាវ- មី ម៉ាម៉ា ចំនួន ២០០ កេស- ទឹកត្រី ២០០ ដប-ទឹកស៊ីអ៊ីវ ២០០ ដប- ខ្លាញ់ ២០០ ដប- ស្ករស ចំនួន ២០០ គីឡូ- អំបិល ចំនួន ២០០ គីឡូ

– ប៊ីចេង ចំនួន ២០០ កញ្ចប់ (ចំនួន១ថង់ ស្មើរ នឹង២,៥ ខាំ) ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *