ប្រជាពលរដ្ឋចំនួន៤០០គ្រួសារទទួលបានអំណោយពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា

ព្រះវិហារ៖នៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ ស្ថិតនៅក្នុងបរិវេណសាលាស្រុកគូលែន មានរៀបចំពិធីចែកអំណោយជូនប្រជាពលរដ្ឋ ដែលជាអំណោយរបស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តព្រះវិហារ ដែលពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព លោក មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ លោក លោកស្រី អាជ្ញាធរស្រុកគូលែន លោក លោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងប្រជាពលរដ្ឋចំនួន៤០០គ្រួសារ។

ក្នុងឱកាសនោះដែរ លោក មិន ស៊ីថា ក៏បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរសួរសុខទុកពីសំណាក់ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋដែល ជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់គិតគូរពីសុខទុកនិងជីវភាពរស់នៅរបស់បងប្អូនដោយមិនប្រាកាន់និន្នាការនយោបាយណាមួយឡើយ។

ជាចុងក្រោយលោកក៏បានផ្តាំផ្ញើរអោយបងប្អូនទាំងអស់ថែរក្សាសុខភាពអោយបានល្អ​ និងមានការប្រុងប្រយ័ត្ននូវភ្លៀង ផ្គរន្ទះ ខ្យល់កន្រ្ទាក់ អោយបានខ្ពស់ដោយសារថា រដូវនេះ ជារដូវវស្សាឈានចូលមកដល់ហើយ ជាពិសេសក្មេងតូចៗអាចបណ្តាលងាយមានជំងឺឈឺដង្កាត់ផ្សេងៗហើយសូមបងប្អូនការពារអោយបានគ្រប់ក្រុមគ្រួសាររបស់បងប្អូននិមួយៗផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *