ក្រោយពីមានភ្លៀងធ្លាក់ប៉ុន្មានអាទិត្យនេះ ប្រជាពលរដ្ឋដល់រដូវប្រមូលផ្សិតប៉ក់ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារ÷ ក្រោយពីភ្លៀងធ្លាក់រយៈពេលពីរបីសប្តាហ៍មក ផ្សិតប៉ក់ក៏បានចាប់ផ្តើមដុះរាយប៉ាយក្នុងព្រៃធម្មជាតិ នៅតាមកន្លែងជាច្រើនក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងរយៈពេល១០ថ្ងៃ ចាប់ពីថ្ងៃទី២០ រហូតដល់ថ្ងៃទី២៩ ខែឧសភាកន្លងទៅនេះ មានប្រជាសហគមន៍មកពីភូមិជាច្រើនដែលស្ថិតនៅក្នុង និងក្បែររមណីយដ្ឋានប្រាសាទកោះកេរ បាននាំគ្នាចូលមកប្រមូលផលអនិផលព្រៃឈើ ផ្សិតប៉ក់ដើម្បីលក់ និងយកធ្វើម្ហូបបានច្រើនមុខដូចជា ឆា ខ និងស្ងោរ។ ក្នុងរដូវកាលផ្សិតប៉ក់នេះ  ម្នាក់ៗអាចប្រមូលបានចន្លោះពី ១-១០គីឡូក្រាម ក្នុងមួយថ្ងៃ និងអាចរកចំណូលបានពី៣០០០០រៀល ទៅ៣០០០០០រៀល។ ផ្សិតប៉ក់អាចប្រមូលបានប្រហែល២តោនជាង ក្នុងមួយរដូវកាល ហើយតម្លៃរបស់វាលក់ចេញទៅឲ្យឈ្មួញដែលចាំទិញនៅក្នុងរមណីយដ្ឋាន ប្រែប្រួលពី៥០០០០រៀល ចុះមកត្រឹម ១០០០០រៀល ក្នុងមួយគីឡូក្រាម។

ផ្សិតប៉ក់ស្ថិតក្នុងប្រភេទអនុផលព្រៃឈើសំខាន់ៗក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលបានចូលរួមចំណែកដល់ជីវភាពសហគមន៍ដែលរស់នៅក្នុងតំបន់រមណីយដ្ឋាន។ ដូចនេះការថែរក្សាព្រៃឈើក្នុងរមណីយដ្ឋានប្រាសាទកោះកេរបានគង់វង្ស មិនគ្រាន់តែរក្សាបាននូវទេសភាពវប្បធម៌ប៉ុណ្ណោះទេ តែថែមទាំង រួមចំណែកដល់ការលើកកម្ពស់ជីវភាពប្រជាសហគមន៍ទៀតផង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *