( ព្រះវិហារ ) លោកឧត្ដមសេនីយ៍ទោ សួស សុខ ដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានពង្រឹង និងជម្រុញឲ្យកម្លាំងជំនាញយកចិត្តទុកដាក់ក្នុងការអនុវត្តផែនការប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀនខុសច្បាប់លើទី៩របស់រាជរដ្ឋាភិបាល ជាលទ្ធផលថ្មីៗនេះបង្រ្កាបជាក់ស្ដែងក្មេងទំនើងញៀនថ្នាំនៅស្រុកជាំក្សាន្ត កាលពីថ្ងៃ ទី២៨ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង ២៣ និង ៤៥ នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរំដោះស្រែ ប៉ុស្តិ៍នគរបាលរដ្ឋបាលជាំក្សាន្ត ប៉ុស្តិ៍នគរបាលរដ្ឋបាលស្រអែម និងប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត បានបង្រ្កាបករណីរក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចផ្លូវគ្រួសក្រហម ស្ថិតក្នុងភូមិគោក ឃុំរំដោះស្រែ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់(ប្រុស) រឹបអូសបានវត្ថតាងចាប់យក៖
១/មេតំហ្វេតាមីន(ICE)ទម្ងន់៣១,៥ក្រាម(សាមសិបមួយក្បៀសប្រាំក្រាម)។
សម្ភារចាប់យក៖ ១/ម៉ូតូចំនួន០៥គ្រឿង។ ២/ទូរស័ព្ទចំនួន០៧គ្រឿង។ ៣/ជញ្ជីងថ្លឹងគ្រឿងញៀនចំនួន០១គ្រឿង។ ៤/អាវុធកែច្នៃចំនួន០១ដើម។ ៥/សម្ភារវេចខ្ចប់ និងប្រើប្រាស់គ្រឿងញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង១០នាក់សមត្ថកិច្ចកំពុងកសាងសុំណុំរឿងនិងចាត់វិធានការតាមនិតិវិធីច្បាប់បញ្ជូនទៅតុលាការផងដែរ៕