នៅថ្ងៃទី21-ធ្នូ-2020 លោពឹង ទ្រីដា ប្រធានមន្ទីកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ លោក នួន សុខុម នាយខ័ណ្ឌរដ្ឋបាលព្រៃឈើ លោក សេង លាង នាយផ្នែករដ្ឋបាលព្រៃឈើឆែប សង្កាត់រដ្ឋបាលព្រៃឈើកំពង់ស្រឡៅ បានរួមគ្នាដឹកនាំកំលាំងមាន អាជ្ញាធរ ស្រុកឆែប ការិយាល័យកសិកម្មធនធានធម្មជាតិ យកបដាផ្ទាំងប៉ាន់ណូដីការសម្រេចដកហូតដីព្រៃរបស់ រដ្ឋទំហំ( 31 )ha84 ដាក់នៅចំណុច លើផ្លូវច្រកចូលដីដកហូត ស្ថិតនៅទួលអូរសុក្រម ភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែបខេត្តព្រះវិហារ ។
នាយផ្នែករដ្ឋបាលព្រៃឈើឆែប លោក សេង លាង បានបញ្ជាក់ថា ដីដែលមានទំហំ ដូចខាងលើនេះ យើងត្រូវនាំគ្នាដាំកូនឈើនិងស្តាព្រៃឡើងវិញ ពីព្រោះថាព្រៃឈើនេះ វាក៍បានផ្ដល់អត្តប្រយោជន៍ដល់មនុស្សនិងសត្វរស់នៅលើលោកនេះផងដែរ ។
បើយើងមិនសហការជួយគ្នានោះទេព្រៃឈើវានិងវិនាសជាពុំខានជាពិសេសមន្រ្តីសហគមន៏ត្រូវតែចេះថែរក្សាត្រូវចេះគ្រប់គ្រងដោយខ្លូនឯងបើមានជនល្មើសចូលមកទន្រានកានកាប់ឬរ៉ុករានត្រូវរាយការណ៏អោយជំនាញ ឬស្ថាប័នណាដែលនៅក្បែរខ្លូន និងចាប់ជននោះ ទៅធ្វើការណែនាំ និងកិច្ចសន្យាបើមិនស្តាប់ទេនោះយើងនិងបញ្ជូនខ្លួនបុគុលនោះទៅផ្តន់ទាទោសតាមច្បាប់ព្រៃឈើដែលមានចែងស្រាប់ក្នុងរដ្ឋធមនុញ្ញនៃប្រទេសយើងផង៕