តុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួនក្មេងទំនើង៨នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោយយកដាវបម្រុងចាក់អ្នកដំណើរតាមផ្លូវ

ព្រះវិហារ៖ លោក ហួរ សុខវិសាល និងលោក ជឹម សូជាថា ចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ក្រុមក្មេងទំនើងចំនួន៨នាក់ ដាក់ពន្ធនាគារបណ្តោះអាន្ន ២ករណីផ្សេងគ្នា។

តាមដីកាបង្គាប់ ដែលសារព័តយើងទទួលបានឲ្យដឹងថា ក្មេងទំនើងទាំង៨នាក់ ត្រូវបានលោក ហួរ សុខវិសាល ឃុំខ្លួន ក្រោមបទចោទប្រកាន់ពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» ដោយប្រើអាវុធ (កាំបិទផ្គាក់) ប្រព្រឹត្តនៅភូមិអណ្តូងពោធិ៍ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌ ដែលមានចែងឱ្យផ្តន្ទាទោសបញ្ញត្តិមាត្រា២៨១ នៃក្រមព្រហ្មទណ្ឌ។

ដោយឡែកលោក ជឹម សូជាថា កាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនដាក់ពន្ធនាគារបណ្តោះអាសន្ន ដោយចោទប្រកាន់ជនសង្ស័យចំនួន២នាក់ ពីបទ «ប៉ុនប៉ងឃាតកម្ម រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន» ប្រព្រឹត្តនៅភូមិពង្រ ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ បទល្មើសព្រហ្មទណ្ឌដែលមានចែងតាមទោសបញ្ញត្តិឱ្យផ្តន្ទាមាត្រា២៧ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌ មាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ទាំងលោក ហួរ សុខវិសាល និងលោក ជឹម សូជាថា បានបង្គាប់ឱ្យភ្នាក់ងារមានសមត្ថកិច្ច នៃកងកម្លាំងសាធារណៈនាំខ្លួនជនត្រូវចោទក្មេងទំនើងទាំង៦នាក់នេះ ទៅពន្ធនាគារខេត្តព្រះវិហារ ដោយអនុវត្តឱ្យត្រឹមត្រូវតាមច្បាប់។

សូមបញ្ជាក់ថា ក្រុមក្មេងទំនើងទាំង៨នាក់នេះ ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ក្រោមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត ស្រាវជ្រាវ និងឃាត់ខ្លួនកាលពីថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ ចំនួន២ករណីផ្សេងគ្នា។

*ករណីទី១៖ ក្រុមក្មេងទំនើងបានបង្ហោះម៉ូតូបង្កការអុកឡុកក្រុងព្រះវិហារ ព្រមទាំងដកហូតបានដាវ១ និងកាំបិទផ្គាក់ចំនួន២

*ករណីទី២៖ ពីបទប៉ុនប៉ងយកដាវបម្រុងចាក់លើអ្នកដំណើរតាមដងផ្លូវ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *