កំពង់ធំ៖នៅរសៀលថ្ងៃទី ២៧ខែឧសភាឆ្នាំ ២០២៤ លោក សាយ គឹមឡម នឹងលោកស្រីប្រធានអង្គការទស្សនពិភពលោកប្រចាំតំបន់ស្ទោង បានសំណេះសំណាលសួរសុខទុក្ខ និង ផ្តល់អំណោយជូនដល់គ្រួសារក្រីក្រនិងងាយរងហានិភ័យ ដែលបានរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុនិងភាពរាំងស្ងួតនៅឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។
ថ្លែងនៅក្នុងឱកាសនេះលោក សាយ គឹមឡម បានណែនាំដល់អាជ្ញាធរភូមិ/ឃុំ ប៉ុស្តិ៍នគរបាលរដ្ឋបាល ព្រមទាំងអធិការស្រុកត្រូវធ្វើការយកចិត្តទុកដាក់ក្នុងការផ្ដល់សេវា ស្វែងយល់ពីសុខទុក្ខនិងតម្រូវការព្រមទាំងឆ្លើយតបឲ្យបានទាន់ពេលវេលានិងមានប្រសិទ្ធភាពបំផុត ដើម្បីលើកកម្ពស់ជីវភាព សន្តិសុខ សុវត្ថិភាព ព្រមទាំងសេវាកម្មទូទៅនិងបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានថែមទាំងទទួលបាននូវការជឿទុកចិត្តនិងភាពកក់ក្តៅពីប្រជាពលរដ្ឋ។
ទន្ទឹមនឹងនេះលោកអភិបាលស្រុកលោក ក៏បានថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំអង្គការទស្សនៈភាពលោក ដែលតែងតែគិតគូរយកចិត្តទុកដាក់និងសហការជាមួយរដ្ឋបាលស្រុកស្ទោងក្នុងការផ្ដល់ នូវគ្រឿងឧបភោគបរិភោគសម្ភារក៏ដូចជាការជួយអភិវឌ្ឍន៍វិស័យអប់រំ ទឹកស្អាត ជួយបញ្ហាគ្តោះមហន្តរាយ បម្រែបម្រួលអាកាសធាតុនិងបរិស្ថានគ្រោះធម្មជាតិនិងឧបទ្ទហេតុផ្សេងៗ។
លើសពីនេះលោក អភិបាលស្រុកស្ទោង បានណែនាំដល់ លោកមេឃុំនិងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលចំណាកក្រោម ត្រូវសហការជាមួយ អធិការដ្ឋាននគរបាលស្រុកក្នុងការផ្ដល់ ឯកសារអត្រានុកូលដ្ឋាន ឯកសារបញ្ជាក់អត្តសញ្ញាណសញ្ជាតិខ្មែរ ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅដល់ពុកម៉ែបងប្អូនឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសដើម្បីយកមកធ្វើប័ណ្ណសមធម៌ និងប័ណ្ណក្រីក្រ។
លើសពីនេះទៀតលោកអភិបាលស្រុកស្ទោង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ត្រូវនាំគ្នាធ្វើស្រែឲ្យបានទាន់ដើមរដូវ ជាពិសេសខិតខំដាំដុះដំណាំបន្ទាប់បន្សំផ្សេងៗនៅតាមគេហដ្ឋានដើម្បីទ្រទ្រង់សុខភាព និងជីវភាពប្រចាំថ្ងៃបន្ថែមទៀត។
សំបូរ.កំពង់ធំ.២៨.០៥.២៤។