អង្កចំនួន១៥តោន និងសម្ភារៈមួយចំនួនត្រូវបានរាជរដ្ឋាភិបាលនាំមកប្រគល់ជូនមន្ទីរសង្គមកិច្ច និងយុវនិតិសម្បទា ខេត្តព្រះវិហារ ដើម្បីដោះស្រាយប្រជាពលរដ្ឋ និងសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាងាយរងគ្រោះ

ដោយ៖ សេង ពិសិដ្ឋ

ព្រះវិហារ÷ នាព្រឹកថ្ងៃ ទី២៨ ខែឧសភា  ឆ្នាំ២០២៤នេះ ឯកឧត្ដម គីម រិទ្ធី អភិបាលនៃ គណៈអភិបាល និងជាប្រធានកិត្តិយសសាខាសមាគម អតីតយុទ្ធជនកម្ពុជាខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីប្រគល់និងទទួលគ្រឿងឧបភោគ បរិភោគ ដល់សាខាសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត តាមរយៈមន្ទីរសង្គមកិច្ច និងយុវនីតិសម្បទាខេត្តព្រះវិហារ។

ពិធីប្រគល់និងទទួលនេះដែរ មានការចូលរួមពីសំណាក់  លោក លោកស្រី អភិបាលរងខេត្ត មន្ទីរអង្គភាពចំណុះរដ្ឋបាលខេត្តជាច្រើនរូប។

លោក រស់ ស៊ីថា ប្រធានមន្ទីរ សង្គមកិច្ច និងយុវនិតិសម្បទាខេត្តបានឡើងរាយការណ៍អំពីរបាយការណ៍ដែលទទួលអំណោយពីសំណាក់រាជរដ្ឋាភិបាលជូនគណៈអធិបតី រួចមក ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ធ សុភត្រ្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានរាយការណ៍លំអិតអំពីសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាទូទាំងខេត្ត មានការលំបាកជាច្រើន ជូនអង្គពិធីផងដែរ។

ឯកឧត្ដម​ គីម​ រិទ្ធី​ អភិបាល​ នៃ​គណៈអភិបាលខេត្ដ​ និងជាប្រធាន​កិត្តិយស​ សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​ព្រះវិហារ​​ បានលើកឡើងថា សម្ភារៈទាំងអស់នេះជាអំណោយដ៏ថ្លៃថ្លារបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បី​ត្រៀមចែកបន្តជូនដល់សមាជិកសមាគម អតីតយុទ្ធជនកម្ពុជាខេត្ដ​ ដែលមាន​ជីវភាព​ខ្វះខាត​រួមនិងប្រជាពលរដ្ឋងាយរងគ្រោះ សូមអោយសមាគមចាត់ចែងតាមតម្រូវការដល់ប្រជាពលរដ្ឋរបស់យើងដែលជួបការលំបាក មិនថានៅទីណាឬកន្លែងណានោះទេ អោយតែមានការលំបាកយើងនាំអំណោយនេះទៅប្រគល់ជូនគាត់ដល់កន្លែងតែម្ដង៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *