ព្រះវិហារ÷ នាសៀលថ្ងៃទី២៧ខែឧសភា ឆ្នាំ២០២៤នេះឯកឧត្ដម គីម រិទ្ធី អភិបាលនៃគណ:អភិបាលខេត្តព្រះវិហារអញ្ជើញនាំយកបច្ច័យរបស់សម្តេច អគ្គមហាសេនា បតីតេជោហ៊ុនសែន ប្រធានគណបក្សប្រជាជនកម្ពុជានឹងសម្តេច មហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលបុណ្យឈាបនកិច្ចសពលោក ថោង ចន ក្រុមប្រឹក្សាឃុំរំដោះស្រែស្រុកជាំក្សាន្តខេត្តព្រះវិហារ ដែលបានទទួលមរណ:ភាពដោយសារគ្រាប់យុទ្ធភណ័សល់ពីសម័យសង្គ្រាមនៅគោលដៅចំនុចប៉ែនលី ថិតក្នុងភូមិសាស្ត្រភូមិសែនតេជះឃុំមរកតស្រុកជាំក្សាន្តខេត្តព្រះវិហារ កាលវេលម៉ោងប្រមាណជា៦នឹង១៦នាទីល្ងាចថ្ងៃទី២៦ខែឩសភាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ ខណះជនរងគ្រោះបើកត្រាក់ទ័រភ្ជួរដីដាំដំឡូងហើយប៉ះចំគ្រាប់មឺនតោន។
ពិធីនេះក៏មានវត្តមានអញ្ជើញចូលរួមពីសំណាក់ ឯកឩត្តម លោកជំទាវ អភិបាលរងខេត្ត ឯកឩត្តមមេបញ្ជាកាមេបញ្ជាការងកងកម្លាំងទាំង៣អស់លោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពនានាចំណុះឲ្យរដ្ឋបាលខេត្តព្រមទាំងថ្នាក់ដឹកនាំកាកបាទក្រហមអនុសាខាខេត្តព្រះវិហារមន្ត្រីរាជការសិស្សានុសិស្សជាច្រើនកកុះករ។
ឆ្លៀតនៅក្នុងឱកាសនោះឯកឩត្តមគីម រិទ្ធីបានសម្តែងនូវសមាណចិត្តក្តុកក្តួលជាមួយនឹងក្រុមគ្រួសារសាច់ញាតិនៃសពនឹងបានពាំនាំប្រសាសន៏ផ្តាំផ្ញើរក្នុងកាចូលរួមរំលែកទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានគណបក្សប្រជាជនកម្ពុជាក៏ដូចជាសម្តេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាចូលរួមរំលែកទុក្ខដ៏មហាក្រៀមក្រំមួយនេះជាមួយនឹងក្រុមគ្រួសារសាច់ញាតិសពផងដែរ។
បន្ថែមពីនោះឯកឩត្តមថាខ្លួនឯកឩត្តមផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំមន្ត្រីរាជការចំណុះឲ្យរដ្ឋបាលខេត្តក៏ដូចបងប្អូនប្រជាពលរដ្ឋពិតជារន្ធត់ចិត្តចូលរួមសោកស្តាយចំពោះលោកថោង ចនជាមួយនឹងក្រុមគ្រួសារសាច់ញាតិ រកអ្វីមកប្រៀបផ្ទឹមពុំបាននោះឡើយ ដោយឯកឩត្តមថាចាប់ពីពេលនេះតទៅ
យើងបាត់បង់នូវធនធានមនុស្សម្នាក់ដែលជាអ្នកធ្លាប់បម្រើជាតិបម្រើប្រជាពលរដ្ឋយើងបាត់បង់ឪពុកជាទីគោរពស្រលាញ់យើងបាត់បង់បងបាត់បង់ប្អូនហើយបើទោះបីលោកបានលាចាគលោកយើងនេះទៅក៏ដោយចុះ តែរាល់ទង្វើល្អៗនឹងសកម្មភាពរបស់លោកក្នុងកិច្ចកសសង្គមកន្លងមកគឺបានដក់ជាប់នៅក្នុងដូងចិត្តថ្នាកដឹកនាំនឹងរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណះដោយមិនអាចបំភ្លេចបានឡើយ។
ជាចុងក្រោយឯកឩត្តមក៏បានផ្តាំផ្ញើរដល់ក្រុមគ្រួសារសាច់ញាតិសពជាពិសេសលោកស្រីជាភរិយាធ្វើយ៉ាងណាដោយចាប់តែពីម៉ោងនេះថ្ងៃនេះតទៅគឺមានតែខ្លួនលោកស្រីខ្លួនឯងផ្ទាល់ជាជនបង្គោលគ្រឹះសម្រាបគ្រួសាមួយនេះ ហើយក៏ត្រូវតាំងស្មារតីឡើងដើម្បីធ្វើជាមេគ្រួសារធ្វើជាឪពុកផងនឹងធ្វើជាម្តាយផងដើម្បីជាបង្អែកដ៏រឹងមាំដល់ក្មួយៗប្អូនៗជាកូនទៅថ្ងៃអនាគត់។
ជាចុងក្រោយឯកឩត្តមក៏បានផ្តាំផ្ញើរទៅដល់ប្អូនៗក្មួយៗដែលត្រូវជាកូនសពលោកថោង ចនធ្វើយ៉ាងណាបើទោះអត់ពីឪពុកទៅក្មួយៗប្អូនៗត្រូវខិតខំរៀនសូត្រយកចំណេះវិជ្ជាពីព្រោះចំណេះវិជ្ជានេះហើយនាំឲ្យប្អូនៗក្មួយៗមានអនាគតល្អភ្លើងស្វាងបាន៕