ព្រះវិហារ៖ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម មាស សុភា ឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសម្ភពមណ្ឌលសុខភាព ភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ ១ខ្នង មានទំហំបណ្ដោយ១០ម៉ែត្រនិងទទឹង៥ម៉ែត្រ មានបន្ទប់ចំនួន២និងបន្ទប់ទឹក២ចំណាយថវិការអស់២០០០០ដុល្លាអាមេរិក ដែលជាអំណោយរបស់ឯកឧត្តម មាស សុភា និងលោកជំទាវ។
ក្នុងឱកាសនោះដែរ ឯកឧត្តម មាស សុភា បានថ្លែងថា តំបន់នេះគឺជាតំបន់ដាច់ស្រយ៉ាលក៏ជាតំបន់ប្រយុទ្ធគ្នាកាលពីសម័យសង្រ្គាមផងដែរ ឥឡូវមកដល់ពេលនេះប្រែក្លាយទៅជាតំបន់មានប្រជាពលរដ្ឋរស់នៅជាច្រើនប្រកបមុខរបរកសិកម្មចិញ្ជឹមជីវិតយ៉ាងសុខស្រួល មានទាំងផ្លូវថ្នល់ សាលារៀន វត្តអារាម មណ្ឌលសុខភាព ជាដើម នេះហើយដោយសារប្រទេសមានសុខសន្តិភាព ក្រោមនយោបាយ ឈ្នះ ឈ្នះ របស់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេច តេ ជោ ហ៊ុន សែន ប្រមុខដឹកនាំ និងបន្តវេនសម្ដេច ធិបតី ហ៊ុន ម៉ាណែតនាបច្ចុប្បន្ននេះ ។
ក្នុងវិធីនោះដែរ ឯកឧត្តម មាស សុភា បាននាំមកនូវអំណោយជូនដល់ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ គ្រូពេទ្យ ចំនួន៣០០នាក់ក្នុងម្នាក់ៗ អាវកីឡា១កំភ្លេ ថវិការ២០០០០រៀល
សិក្សានុសិស្សចំនួន២០០នាក់ ក្នុងម្នាក់ៗ សំភារៈសិក្សាមួយឈុត ថវិការ៥០០០រៀលផងដែរ៕