ព្រះវិហារ៖ នៅព្រឹកថ្ងៃអាទិត្យ ទី០៥ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ បានអញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាលសួសុខទុក្ខ ដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ក្រីក្រ លំបាក ចំនួន ២២គ្រួសារ រស់នៅភូមិណារ៉ុង ឃុំឆែបពីរ ស្រុកឆែបខេត្តព្រះវិហារ និងបាននាំយកអំណោយដ៍ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រ លំបាក ដែលក្នុងមួយគ្រួសារៗ ទទួលបាន ,អង្ករ ០១ប៉េ ,មុី ០១កេស ,ទឹកត្រី ០១យួរ ,ត្រីខ ០១ យួរ ,និងថវិការចំនួន ២០.០០០រៀលផងដែ ។
ឧត្តមសេនីយ៍ទោ ប្រធានសមាគម បានថ្លែង រំលឹកពីគុណបំណាច់របស់អតីតយុទ្ធជន ដែលបានលះបង់សាច់ស្រស់ ឈាមស្រស់ បូជាជីវិត នៅក្នុងភ្នក់ភ្លើងសង្គ្រាម ដើម្បីបុព្វហេតុការពារជាតិ មាតុភូមិ និងប្រជាជនកម្ពុជា ដែលបានធ្វើឱ្យប្រទេសជាតិ ទទួលបានការអភិវឌ្ឍ ពិសេសសុខសន្តិភាពយ៉ាងពេញលេញ ក្រោមនយោបាយឈ្នះឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ,ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ,ប្រធានគណបក្សប្រជាជនកម្ពុជា និងជាអតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងនោះក៏បានពាំនាំប្រសាសន៏សួសុខទុកពីសំណាក់ ថ្នាក់ដឹកនាំសមាគមចែកជូនដល់គ្រួសារអតីតយុទ្ធជននិងប្រជាពលរដ្ឋក្រីក្រទាំងអស់ផងដែរ៕