ព្រះវិហារ÷ក្រុមហ៊ុន ឯកជនមួយដែលមានឈ្មោះ (ហ្គូ ដិនទ្រី) សាខាខេត្តព្រះវិហារ ដែលតែងតែបញ្ជូនបុគ្គលិកដើរអោយប្រជាពលរដ្ឋរាប់លុយជាប្រចាំថ្ងៃ ត្រូវបានលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តព្រះវិហារ ដឹកនាំកម្លាំងសមត្ថកិច្ចចុះបិទទីតាំងបណ្ដោះអាសន្នក្នុងករណីបង្ខាំងមនុស្សខុសច្បាប់។
ការបើកប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី០២ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅភូមិគោកបេង សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។
ក្រោយពីបានរំដោះជនរងគ្រោះដែលគេបានបង្ខាំងទុកអស់រយៈពេល២៤ម៉ោងរួចមកសមត្ថិច្ចបានធ្វើកំណត់ហេតុបិទទីតាំងបណ្ដោះអាសន្ននិងនាំខ្លួនស្ត្រីចំនួន២នាក់(ស្ត្រីពាក់អាវខ្មៅដែលជាអ្នកបញ្ជារ និងស្ត្រីពាក់អាវសដែលជាអ្នកផ្សំគំនិត)មកសួនាំតាមនិតិវិធីនៅការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ។
បើតាមសារសំលេងរបស់ស្រ្តីម្នាក់ដែលមានឈ្មោះ កង ច័ន្ទវល័ក្ខ ប្រធានសាខាបានវ៉យសំលេងមកកាន់បុគ្គលិកម្នាក់ទៀតតាមរយៈតេលេក្រាមថា ត្រូវតែយាមជនរងគ្រោះឈ្មោះ រីណា ២៤ម៉ោងលើ២៤ម៉ោងមិនអោយចេញក្រៅរឺទៅណាមកណាទេហើយក្នុងករណីចង់ចេញក្រៅទិញអីហូបត្រូវចាក់សោឃុំគាត់ក្នុងបន្ទប់អូរហ្វីសកុំអោយចេញក្រៅ(ឃុំក្នុងផ្ទះបាយ)។
ពាក់ព័ន្ធនិងករណីនេះដែរលោកវរៈសេនីយ៍ឯក គង់គា នាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារបានបញ្ជាក់ថា ពាក់ព័ន្ធករណីខាងលើលោកបានធ្វើតាមនិតិវិធីនិងរៀបចំបែបបទដើម្បីបញ្ជូនទៅតុលាការចាត់ការបន្តតាមច្បាប់៕