ព្រះវិហារ÷ដីនៅតំបន់កូនភ្នំស្ថិតក្នុងភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានជម្លោះរាំរ៉ៃជាច្រើនឆ្នាំ ទទួលបានការសម្រេចពីរាជរដ្ឋាភិបាល តាមការអនុញាត្តិ អោយរដ្ឋបាលខេត្តព្រះវិហារ ចុះវាស់វែងជូនប្រជាពលរដ្ឋជាលក្ខណៈប្រព័ន្ធ។
កាលពីព្រឹកថ្ងៃទី២០ ខែកក្តដា ឆ្នាំ២០២៣ កន្លងទៅនេះ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងប្រកាសបើកយុទ្ធនាការចុះវាស់វែងកាត់ឆ្វៀលដីជូនពលរដ្ឋដែលរស់នៅតំបន់កូនភ្នំអស់រយៈពេលជាច្រើនឆ្នាំមក ដើម្បីអោយពួកគាត់រស់នៅបានស្របច្បាប់ដូចប្រជាជនដទៃទៀត។
ក្រោយពីការបើកយុទ្ធនាការរួចមកក្រុមការងារក៏បានធ្វើការចុះវាស់វែងកាត់ឆ្វៀលជូនបងប្អូនប្រជាពលរដ្ឋតាមសន្យា ប៉ុន្តែក្រោយពីធ្វើការវាស់វែងរួចរយៈពេលជិត១ឆ្នាំមកហើយ ពួកគាត់នៅមិនទាន់បានទទួលព័តមានអ្វីសោះរឺក៏ប័ណ្ណកម្មសិទ្ធដីធ្លីយកមកប្រើប្រាស់នៅឡើយនោះទេ។
ប្រជាពលរដ្ឋដែលមានក្បាលដីជាច្រើនគ្រួសារ ដែលក្រុមការងារចុះវាស់វែងរួចរាល់ បានសំនូមពរស្នើរសុំទទូចដល់រដ្ឋបាលខេត្តព្រះវិហារដែលមានលោក គីម រិទ្ធី ជាអភិបាលខេត្ត សូមមេត្តាជួយពិនិត្យនិងពន្លឿនដល់ក្រុមការងារដែលមានមន្រ្តីនៃមន្ទីរ ដែនដី នគរមណីកម្ម និងសំណង់សូយោដី របស់ខេត្តអោយពន្លឿនក្នុងការធ្វើប័ណ្ណកម្មសិទ្ធចែកជូនដល់ប្រជាពលរដ្ឋដែលកំពុងរងចាំទទួលប័ណ្ណកម្មសិទ្ធលើក្បាលនីមួយៗជូនពួកគាត់ផងទាន៕