លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី ដឹកនាំប្រជាពលរដ្ឋលេងកម្សាន្តយ៉ាងសប្បាយរីករាយចូលឆ្នាំខ្មែរថ្ងៃទី៣ យ៉ាងច្រើនកុះករនៅសាលាខេត្តព្រះវិហារ,

ព្រះវិហារ៖ ថ្ងៃទី៣ នៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ គ.ស២០២៤ ប្រជាពលរដ្ឋចូលរួមលេងកំសាន្តយ៉ាងច្រើនកុះករ «សង្ក្រាន្តព្រះវិហារ» ដែលរៀបចំដោយរដ្ឋបាលខេត្តព្រះវិហារ។

នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ និងលោកស្រី ក៏បានចូលរួមលេងកំសាន្តជាមួយប្រជាពលរដ្ឋនៅក្នុងបរិវេណសាលាខេត្ត និងតំបន់ផាប់ស្រ្ទីត មុខសាលាខេត្ត ក្រោមការស្វាគមន៍យ៉ាងកក់ក្តៅនិងរីករាយពីប្រជាពលរដ្ឋជាច្រើន។

សូមបញ្ជាក់ថា ការចូលរួមលេងកំសាន្ត «សង្ក្រានព្រះវិហារ» ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ ពីសំណាក់បងប្អូនប្រជាពលរដ្ឋ គឺដោយសារខេត្តព្រះវិហារបានផ្លាស់ប្តូរមុខមាត់ថ្មី ដោយមានការកែលម្អទីតាំងសំខាន់ៗមួយចំនួនដូចជា៖រង្វង់មូលព្រះនរាយណ៍ បុស្បុកតម្កល់រូបសំណាកលោកតាឌី ផ្សាររាត្រីផាប់ស្ត្រីត ក៏ដូចជាតាមផ្លូវសំខាន់ៗមួយចំនួន។ហើយរយះពេល៣ថ្ងៃ នៃពិធីបុណ្យចូលឆ្នាំថ្មីនៅខេត្តព្រះវិហារ ធានាបានសន្តិខុស សុវត្ថិភាព ល្អប្រសើរ ទាំងនៅក្នុងទីប្រជុំជនខេត្ត ក៏ដូចជាទីប្រជុំជនតាម ក្រុង ស្រុក ទាំង៨ ផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *