ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ នាំយកអំណោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ផ្តល់ជូនគ្រួសារអតីតយុទ្ធជន២៨គ្រួសារនាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ !

ព្រះវិហារ៖ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តាមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ នារសៀលថ្ងៃ ទី០៧ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះសួរសុខទុក្ខ និងនាំយកអំណោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត  ផ្តល់ជូនគ្រួសារអតីតយុទ្ធជនដែលមានជីវភាពខ្វះខាត ២៨គ្រួសារ ស្ថិតនៅភូមិភារកិច្ច សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ ខេត្តព្រះវិហារ  នាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងឈានចូលមកដល់ នាប៉ុន្មានថ្ងៃទៀត ខាងមុខនេះ។

ក្នុងពិធីនោះឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា បានមានប្រសាសន៏ណែនាំដល់បងប្អូនអតីតយុទ្ធជនទាំងអស់ត្រូវថែរក្សាសុខភាព ព្រោះថារដូវនេះជារដូវក្ដៅខ្លាំង ធ្វើយ៉ាងណាហូបទឹកអោយបានច្រើនៗ ជៀសវៀងបរិភោគអាហាណាដែលមិនមានគុណភាពហេតុនាំអោយកើតមានជម្ងឺ។និងបាន ពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំសមាគមន៏ ជាពិសេស សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ,ឯកឧត្តមគតិសឹង្ហបណ្ឌិត គន់ គីម អគ្គលេខាធិការសមាគម ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលតែងគិតគូរចំពោះសុខទុក្ខ និងការរស់នៅរបស់បងប្អូន គ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋក្រីក្រជានិច្ចមិនថានៅទីណាកន្លែងណានោះទេ។អំណោយចែកជូនក្នុង១គ្រួសារ ទទួលបាន អង្ករ០១បេ, ទឹកត្រី១យួរ ,ត្រីខកំប៉ុង  ០១យួរ  ,មី ០១កេស  ,និងថវិកា ២ម៉ឺនរៀល៕

 

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *