កម្លាំងអាវុធហត្ថចាប់មនុស្ស ៥នាក់ នៅខេត្តកំពង់ឆ្នាំង ពាក់ព័ន្ធការជ្រើសរើសទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព

កំពង់ឆ្នាំង៖ កម្លាំងអាវុធហត្ថខេត្តកំពង់ឆ្នាំង ក្រោមការបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤​ បានអនុវត្តតាមដីការរបស់អយ្យការអមតុលាការយោធាឈានដល់ការចាប់ខ្លួនមនុស្ស៥នាក់ នៅស្រុកសាមគ្គីមានជ័យ ពាក់ព័ន្ធការជ្រើសរើសកងទ័ពខុសច្បាប់ និងក្លែងអត្តសញ្ញាណប័ណ្ណកងទ័ព។

ជនត្រូវចោទចំនួន៥នាក់ រួមមាន៖ ១,ឈ្មោះ ណែម សុផល អាយុ៤៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ ២,ឈ្មោះ អន សំណាង អាយុ៣២ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរលក់ដីឡូត៍ ៣,ឈ្មោះ ហឿន សីហា អាយុ២១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរនិស្សិត ៤,ឈ្មោះ សាំង ស៊ីថា អាយុ៣១ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរកសិករ​ និង៥,ឈ្មោះ យឹម យុទ្ធ អាយុ៣៣ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង មុខរបរជាងម៉ូតូ។

បច្ចុប្បន្ន ជនទាំង៥នាក់ ត្រូវបានបញ្ជូនមកការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង កសាងសំណុំរឿងបញ្ជូនបន្តទៅអយ្យការអមតុលាការយោធា ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *