លោក ចិន ខន្តី ត្រូវបានរាជរដ្ឋាភិបាលផ្តល់សេចក្តីទុកចិត្ត តែងតាំងមុខតំណែង ជាអភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤នេះ នៅសាលាស្រុកជាំក្សាន្ដ មានរៀបចំពិធីប្រកាសចូលកាន់មុខតំណែងlលោក ចិន ខន្តី ដែលត្រូវបានរាជរដ្ឋាភិបាលផ្ដល់សេចក្ដីទុកចិត្ត ជាអភិបាល នៃគណៈអភិបាលស្រុកជាំក្សាន្ដ ក្រោមអធិបតី ភាព ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពី សំណាក់ លោក លោកស្រី ជាអភិបាល អភិបាលរងស្រុក ថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពពាក់ព័ន្ធ មួយចំនួន ក្រុមប្រឹក្សាស្រុក/ឃុំ កងកម្លាំងទាំងបី និងមន្ត្រីរាជការសាលាស្រុកជាច្រើនរូប។ក្នុងការប្រកាសនោះដែរ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានណែនាំដល់លោកអភិបាលថ្មី ត្រូវយកចិត្តទុកដាក់លើកិច្ចការរដ្ឋបាលដើម្បីបំរើប្រជាពលរដ្ឋនិងអនុវត្តនូវតួនាទី ភារកិច្ច និងថែរក្សាសាមគ្គីភាពផ្ទៃក្នុងអោយបានល្អប្រសើរផ្តល់សេវា និងដោះស្រាយវិវាទនានានៅមូលដ្ឋានអោយបានឆាប់រហ័សពន្លឿនការធ្វើប្លង់កម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋអោយរួចរាល់មុនឆ្នាំ ២០២៥៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *