សន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តន៍វិធានការច្បាប់ការពារដីរដ្ឋ ចំពោះក្រុមរុកទន្ទ្រានដោយខុសច្បាប់ ក្នុងភូមិសាស្ដ្រស្រុកគូលែន

ព្រះវិហារ÷ នារសៀលថ្ងៃទី១៨​ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តព្រះវិហារ បានបើកសន្និសីទសារព័ត៌មាន ស្ដីពីការចុះអនុវត្តវិធានការផ្លូវច្បាប់ក្នុងការការពារដីរដ្ឋដែលបានចុះបញ្ជីរួច និងប្រគល់សិទ្ធវិនិយោគទៅអោយក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី ស្ថិតក្នុងភូមិសាស្ដ្រឃុំស្រយង់ និងឃុំភ្នំ ត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។

សន្និសីទសារព័ត៌មាននេះ បានរៀបចំឡើងនៅសាលសន្និសីទសារព័ត៌មាន សាលាខេត្តព្រះវិហារ ធ្វើឡើងក្រោមអធិបតីភាព ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ នឹងមានការចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជំនាញ  និងអ្នកសារព័ត៌មានជាច្រើនអង្គភាព។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានបញ្ជាក់ពីលទ្ធផលនៃការអនុវត្តវិធានការច្បាប់ការពារដីរដ្ឋ ស្ដីពីបច្ចុប្បន្នភាពស្ថានភាពសេដ្ឋកិច្ច សង្គម ក៏ដូចជាលទ្ធផលនៃការអនុវត្តច្បាប់នៅក្នុងភូមិសាស្ដ្រខេត្តចំនួន៣លើកនិង៣ទីតាំងធំៗដែលប្រជាពលរដ្ឋស្ដាប់ពាក្យញុះញង់របស់មេខ្យល់រុករានទន្រ្ទានយកដីខុសច្បាប់ដីរដ្ឋនិងដីសម្បទានវិនិយោគទៅអោយក្រុមហ៊ុន ហើយក្នុងនោះខេត្តព្រះវិហារបច្ចុប្បន្នមានក្រុមហ៊ុនប្រមាណជា៣៤ក្រុមហ៊ុនដែលទទួលបានសិទ្ធស្របច្បាប់លើដីសប្បទានពីរាជរដ្ឋាភិបាល។

ឯចំណែកស្ត្រីឈ្មោះ ហែម ឡីស្លាប់កាលពីថ្ងៃទី១៥ខែមិនា ឆ្នាំ២០២៤ នៅភូមិក្តាក់ ឃុំត្បែង២ ស្រុកគូលែន ខេត្តព្រះវិហារ មិនមានពាក់ព័ន្ធនិងអាជ្ញាធរអនុវត្តវិធានការច្បាប់ការពារដីរដ្ឋនោះឡើយស្រាវជ្រាវ និងយកព័ត៌មានករណីរ របស់ ហើយការសែតមួយចំនួនចុះផ្សាយបំភ្លឺសខុសពីការពិត ធ្វើអោយមានការយល់ច្រឡំមកអាជ្ញាធរនឹងសមត្ថកិច្ចទៅវិញ ។

យោងតាម ចម្លើយរបស់ លោកពូ នួន ហេង ត្រូវជាប្តីសព បានបញ្ជាក់ថា ប្រពន្ឋរបស់គាត់ បានស្លាប់ដោយសាផឹកថ្នាំបាញ់ស្មៅ មូលហេតុតូចចិត្តវិបត្តិគ្រួសា ពីព្រោះប្តីស្រ្តីត្រូវជាសពបានផឹកស្រាស្រវឹង តែងតែប្រើប្រាសអំពើហឹង្សាក្នុងគ្រួសា…មិនមានជាប់ពាក់ព័ន្ធរឿងជំលោះដីធ្លីជាមួយ អាជ្ញាធរឡើយ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *