ព្រះវិហារ៖ នៅព្រឹកថ្ងៃទី ១៦ ខែមីនា ឆ្នាំ២០២៤នេះ ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារគណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ក្រុមប្រឹក្សា ក្រុងព្រះវិហារ នៅទីបញ្ជាការដើម្បីការងារមនុស្សធ៍ម។
នាឱកាសនោះ ឯកឧត្តម មេបញ្ជាការ បានឧបត្ថម្ភសម្ភារៈគ្រឿងឧបភោគបរិភោគមួយចំនួន មានដូចជា៖ ,អង្ករ ៦ប៉េ , ម៊ី ៦កេស , ត្រីខ ៦យួរ ,ទឹកត្រី ៦យួរ ,ស្មើរនិង ៥ឈុត ជូនដល់គណ:កម្មាធិការពិគ្រោះយោបល់ កិច្ចការស្រ្តី និងកុមារ ក្រុមប្រឹក្សា ក្រុងព្រះវិហារ សម្រាប់ផ្តល់ជូន គ្រួសារក្រីក្រ គ្រួសារមេម៉ាយគ្មានទីពឹង ជួបការលំបាក។ទន្ទឹមនោះដែរ លោក ឯ សារ៉ូ ប្រធានក្រុមប្រឹក្សារួមក្រុមការងារក្រុងព្រះវិហារ សូមជូនពរដល់លោកមេបញ្ជាការ មេបញ្ជាការរង នាយ នាយទាហាន ពលទាហាន ទាំងអស់ជួបតែសេចក្ដីសុខគ្រប់ប្រការ៕