ព្រះវិហារ៖ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម និងវិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា ជូនយុវជនកាកបាទក្រហមកម្ពុជាវិទ្យាល័យ ស្រយង់កោះកេរ ចំនួន ៨០នាក់ ស្រី ៦៩នាក់ យុវជនទើបរើសថ្មីចំនួន ៣៤នាក់ ស្រី ៣០នាក់ ស្ថិតនៅភូមិស្រយង់ជើង ឃុំស្រយង់ ស្រុកគូលែនខេត្តព្រះវិហារ ក្រោមវត្តមានលោក ម៉ក់ ឌុង អនុប្រធានគណ:កម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកគូលែន។
នៅក្នុងឱកាសនោះដែរលោក ម៉ក់ ឌុង បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះគោលបំណងដើម្បីអោយប្អូនបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។
ជាមួយគ្នានោះដែរក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អជៀសអោយឆ្ងាយពីគ្រឿងញៀនគោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន
ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗជៀសវាងការប្រើប្រាស់អំពើហឹង្សាជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ។
ក្នុងនោះសាខាបាន ផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាស្ទិច នឹងបានផ្តល់សំពាធវិជ្ជាសង្រ្គោះបឋមផងដែរ៕