ព្រះវិហារ៖ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ និស្សិតមហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យាជាង៣០០នាក់ បានធ្វើទស្សនកិច្ចសិក្សាស្វែងយល់អំពីប្រវត្តិសាស្រ្ត ជាពិសេសសំណង់ស្ថាបត្យកម្ម ក្នុងរមណីយដ្ឋានប្រាសាទកោះកេរ ដែលដឹកនាំដោយលោកព្រឹទ្ធបុរស លោកគ្រូ និងអ្នកគ្រូរបស់មហាវិទ្យាល័យស្ថាបត្យកម្ម និងនគរោបនីយវិទ្យានៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្ប: និងមានការសម្របសម្រួលពីក្រុមការងារអាជ្ញាធរជាតិព្រះវិហារ។
ក្នុងដំណើរទស្សនកិច្ចនេះ ក្រុមនិស្សិតបានសម្រង់ប្លង់ប្រាសាទ ចំនួន៨ទីតាំង ក្នុងនោះរួមមាន៖ ប្រាសាទរួម(ក្នុងបរិវេណប្រាសាទធំ) ប្រាសាទថ្នឹង ប្រាសាទបល្ល័ង្កជើង ប្រាសាទបេង ប្រាសាទចម្រេះ ប្រាសាទក្ទម្ព ប្រាសាទដំរី និងប្រាសាទប្រាំផងដែរ។
នៅចុងបញ្ចប់នៃទស្សនកិច្ចសិក្សានេះ លោកព្រឹទ្ធបុរស លោកគ្រូ អ្នកគ្រូ និងនិស្សិតទាំងអស់ បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអាជ្ញាធរជាតិព្រះវិហារ និងក្រុមការងារដែលបានជួយសម្របសម្រួលដំណើរកម្មសិក្សានេះរហូតដល់ចប់ដោយជោគជ័យនៃការទស្សនកិច្ចនេះផងដែរ ៕