អភិបាលរងខេត្តព្រះវិហារ ដឹកនាំកម្លាំងចុះដោះស្រាយទំនាស់ដីស្ថានីយ៍ត្រពាំងជាន់សន្លុងនិងភ្នំជ្រាប់ផ្តៅដែលប្រជាពលរដ្ឋបានកាប់ទន្ទ្រានយក

ព្រះវិហារ÷លោក សុខ សាន្តដារា អភិបាលរងខេត្តព្រះវិហារ នាថ្ងៃទី១២ខែកុម្ភៈ ឆ្នាំ២០២៤ បានដឹកនាំកម្លាំងសមត្ថកិច្ចនិងអាជ្ញាធរពាក់ព័ន្ធ ចុះត្រួតពិនិត្យនិងដោះស្រាយដីស្ថានីយ៍ ត្រពាំងជាន់សន្លុង និងភ្នំជ្រាប់ផ្តៅ ស្ថិតនៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបងប្អូនប្រជាពលរដ្ឋកាប់ទន្ទ្រានយកដីធ្វើចំការ។

លោក សុខ សាន្តដារា អភិបាលរងខេត្តបានអោយដឹងថា នេះគឺជាការរុករកឃើញថ្មីរបស់ក្រសួងវប្បធម៍  វិជ្ជាស្ថានបារាំងចុងបូព៌ាប្រទេស និងមានការគាំទ្រពីលោក គីម រិទ្ធី អភិបាលខេត្ត បានជម្រុញអោយអាជ្ញាធរមូលដ្ឋានក៏ដូចជាជំនាញពាក់ព័ន្ធសូមអោយពង្រឹងផែនការរក្សាការពារដីតំបន់ខាងលើនេះអោយបានជាដាច់ខាតកុំអោយបុគ្គលណារំលោភយកជាកម្មសិទ្ធិព្រោះជា ឡបុរាណរឺចង្ក្រានបុរាណដែលផលិតនូវលោហធាតុនៅប្រហែលសម័យអង្គរដែលមានទំហំដីប្រមាណ៣០ ទៅ៤០ ហិចតា។

លោក អភិបាលរងខេត្ត ក៏បានសំនូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបាននាំគ្នាទន្រ្ទានដីខាងលើយកធ្វើស្រែចំការសូមអោយសហការណ៍ប្រគល់មកអោយអាជ្ញាធរវិញ ហើយរួមគ្មារក្សាទុកជាកេរ្តដំណែលតកូនចៅជំនាន់ក្រោយរបស់យើង។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៣នេះដែរ ក្រុមការងាររបស់មន្ទីរវប្បធម្មនិងវិចិត្រសិល្បះខេត្តព្រះវិហារ រួមជាមួយអាជ្ញាធរស្រុកក៏បានចុះបោះបង្គោលព្រំដីចំនួន២ទីតាំងជាបណ្តោះអាសន្នជាបន្ទាន់ដើម្បីរក្សានូវទីតាំងនេះផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *