សៀមរាប÷មហាជនបានសង្ស័យថា លោកអភិបាលស្រុកជីក្រែងនិងមេឃុំល្វែងឬស្សី ព្រមទាំងជំនាញរដ្ឋបាលព្រៃឈើដែលមានឈ្មោះលោកហុងដាម្នាក់ទៀតកំពុងតែគប់គិតគ្នា ជាមួយថៅកែភ្លើងដែលមានឈ្មោះគង់ វុន ធ្វើការឈូសឆាយដីព្រៃនៅតំបន់ឃុំល្វែងឬស្សីរាប់ពាន់ហិចតាទាំងថ្មី ទាំងចាស់ ដែលជាដីរបស់ថៅកែភ្លើងនៅស្រុកជីក្រែងទាំងអស់ ប្រជាពលរដ្ឋបានដាក់ការសង្ស័យថាប្រាកដជាមានជាប់ពាក់ព័ន្ធដីគម្របព្រៃរបស់រដ្ឋជាច្រើនហិចតា ជាក់ជាមិនខាន ជាក់ស្ដែងដីដែលឈូសឆាយថ្មីៗនេះគឺនៅចំណុចខាងក្រោយភូមិកកោះ ឃុំល្វែងឬស្សី ស្រុកជីក្រែង ខេត្តសៀមរាប ។
លោកយុន ប្រុស មេឃុំល្វែងឬស្សី នៅពេលដែលអ្នកសារព័ត៌មានយើងខលទៅសួរនាំធ្វើបទសម្ភាសន៍តាមរយៈទូរស័ព្ទនៅថ្ងៃទី 2 កុម្ភៈឆ្នាំ 2024 នេះ លោកបានឆ្លើយថាមិនទាន់ដឹងទេចាំឱ្យក្រុមការងារចុះទៅពិនិត្យជាក់ស្ដែងនិងជាប់រវល់ប្រជុំ។ រីឯលោកបូ ម៉េងទ្រី អភិបាលស្រុកជីក្រែង លោកបានឆ្លើយតបជាមួយអ្នកសារព័ត៌មានយើងតាមរយៈទូរស័ព្ទថា ដីដែលលោកគង់ វុន កំពុងតែធ្វើការឈូសឆាយនោះគឺលោកបានទិញពីប្រជាពលរដ្ឋដែលអាស្រ័យផលជាយូរឆ្នាំមកហើយ ។
រីឯមតិមហាជនវិញដីដែលលោក គង់ វុនកំ ពុងតែធ្វើការឈូសឆាយនោះគឺទិញពីប្រជាពលរដ្ឋភាគតិចណាស់សំខាន់គឺអាចនឹងឈោងដល់ទិញពីក្រុមហ៊ុនរបស់បារាំងមកវិញ ឬក៏គម្របព្រៃឈើព្រោះដីរាប់រយហិចតាឯណោះ។
ជាចុងក្រោយនេះប្រជាពលរដ្ឋក៏ដូចជាមហាជនសូមសំណូមពរទៅឯកឧត្តម ប្រាក់ សុភ័ណ្ឌ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប មេត្តាដាក់ជំនាញនិងបង្កើតក្រុមការងារចុះត្រួតពិនិត្យទៅលើផ្ទៃដីដែលលោក គង់ វុន កំពុងតែធ្វើការឈួសឆាយនៅចំណុចភូមិឃុំខាងលើនេះផងទាន៕
អង្គភាពយើងខ្ញុំរងចាំការបំភ្លឺពីសំណាក់អាជ្ញាធរពាក់ព័ន្ធនិងម្ចាស់សមីខ្លួននៅរៀងរាល់ម៉ោងធ្វើការ