ក្រចេះ ៖ ផ្ទះរបស់ប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គីភ័យឆាប់ឆេះរាបដល់ដី និងខូចខាតទ្រព្យសរុបប្រមាណជាជាង់១ម៉ឺន ដុល្លាសហរដ្ឋអាមេរិក នៅភូមិព្រែកតាអាំ ឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ ដែលអគ្គីភ័យនេះបានកេីតឡេីងការពីវេលាម៉ោង ៥:៣០នាទីល្ងាច ថ្ងៃទី០៣ ខែកុម្ភះ ឆ្នាំ២០២៤ បណ្ដាលមកពីការបង្កាត់ភ្លេីងដាំបាយហេីយទុកចោល។
ម្ចាស់ផ្ទះរងគ្រោះទាំង២នាក់ ១ឈ្មោះសិដ្ឋ ធារី ភេទប្រុសអាយុ២៨ឆ្នាំឆេះផ្ទះឈើ១ខ្នងពីរដំបូលប្រក់ក្បឿង
ក្នុងនោះមានសម្ភារៈ ខូចខាតរួមមានប្រាក់រៀលចំនួន១៥០០០០០រៀល និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតខូចខាតទាំងស្រុងសរុបថវិការចំនួន១៥០០០ដុល្លា។
២ ម្ចាស់ផ្ទះឈ្មោះពុំ ចាន់ធីភេទប្រុសអាយុ៦៥ឆ្នាំបានឆេះផ្ទះឈើចំនួន១ខ្នងបីដំបូលប្រក់ក្បឿង រួមមានប្រាក់ចំនួន(៤៧០០០០០០រៀល)និងសម្ភារៈក្នុងផ្ទះមួយចំនួនទៀតសរុបជាទឹកប្រាក់ចំនួន(២៥០០០ដុល្លា)។
សមត្ថកិច្ចបានឲ្យដឹងថា ករណីអគ្គីភ័យនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យរបស់ស្នងការដ្ឋាននគរបាលខេត្តជាច្រើនគ្រឿង ទឹកអស់ជាច្រើនរថយន្ត ជួយអន្តរាគមន៍បាញ់ពន្លត់ និងបានទប់ស្កាត់ស្ថានការណ៍បានទាំងស្រុងនៅព្រលប់ថ្ងៃទី៣ខែកុម្ភៈនេះ សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុដែលបង្កឲ្យមានអគ្គីភ័យនេះកើតឡើង គឺបណ្តាលមកពីស្ត្រីម្នាក់ឈ្មោះ ឈឹម សារ៉ែន អាយុ៤៥ឆ្នាំ មានសតិមិនគ្រប់ ត្រូវជាបងថ្លៃម្ចាស់លំនៅដ្ឋានរងគ្រោះទីមួយ បង្កាត់ភ្លើងដាំបាយ ហើយដើរចោលក៏បង្កជាអគ្គិភ័យតែម្តង។ដោយ បឿន តារ៉ា