ព្រះវិហារ៖ ផ្លូវក្រាលកៅស៊ូ ២ស្រទាប់ស្តើង ប្រភេទ (DBST) ចំនួន៥ខ្សែមានប្រវែងសរុប ៦១.៥០០គីឡូម៉ែត្រ និងសំណង់សិល្បការមួយចំនួនទៀត នឹងត្រូវបានសាងសង់នៅខេត្តព្រះវិហារ ចាប់ពីខែកុម្ភៈឆ្នាំ២០២៤តទៅ។
បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអង្គភាពសាព័ត៌មាន (សង្គមសន្តិភាព) ទទួលបាននូវថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងទៀតថា ផ្លូវទាំង៥ខ្សែដែលគ្រោងសាងសង់ចាប់ពីខែកុម្ភៈនេះរួមមាន៖
*ខ្សែផ្លូវទី១ ឈ្មោះផ្លូវ «បុស្ស-ឫស្សីស្រុក» ពីភូមិបុស្ស ឃុំរីករាយ ទៅភូមិឫស្សីស្រុក ឃុំរួសរាន់ ស្រុករវៀង ប្រវែង ១០.៦០០គីឡូម៉ែត្រ។
*ខ្សែផ្លូវទី២ ឈ្មោះផ្លូវ «ស្អាង-ខ្យង» ពីភូមិស្អាង ឃុំស្អាង ទៅភូមិខ្យង ឃុំខ្យង ស្រុកជ័យសែន ប្រវែង ៧.០០០គីឡូម៉ែត្រ។
*ខ្សែផ្លុវទី៣ ឈ្មោះផ្លូវ «ស្អាង-សំរោង»ពីភូមិស្អាង ឃុំសំរោង ទៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ប្រវែង ៦.៣០០គីឡូម៉ែត្រ។
*ខ្សែផ្លូវទី៤ ឈ្មោះផ្លូវ គូលែនត្បូង (NR64)ស្តៅ ពីភូមិគូលែនត្បូង ឃុំគូលែនត្បូង ទៅភូមិក្បាលខ្លា ឃុំត្បែង ស្រុកគូលែន និងស្រុកសង្គមថ្មី ប្រវែង ១៦.៤៥០គីឡូម៉ែត្រ។
*ខ្សែផ្លូវទី៥ ឈ្មោះផ្លូវ គូលែនត្បូង (NR64) ពីភូមិក្បាលខ្លា ឃុំត្បែង ទៅភូមិស្តៅ ឃុំស្តៅ ស្រុកសង្គមថ្មី ប្រវែង ២១.១៥០គីឡូម៉ែត្រ។
ខាងក្រោមនេះជាលិខិតរបស់ក្រសួងអភិវឌ្ឍន៍ជនបទ៖