បទល្មើសព្រៃឈើនៅតែមានការដឹកជញ្ជូនចេញពីតំបន់ព្រៃឡង់កើតមានជារៀងរាល់ថ្ងៃ

ខេត្តកំពង់ធំ÷ តាមការសង្កេតឃើញមកថា បច្ចុប្បន្នការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ក្នុងខេត្តកំពង់ធំបន្តកើតមានរាល់ថ្ងៃរាល់យប់មតិរិះគន់និយាយថា ដោយសារតែការគុបគិតគ្នាជាប្រព័ន្ធហើយបានដឹកជញ្ជូនបានដោយរលូនដូចច្នេះ តើមន្រ្តីបរិស្ថាននិងមន្រ្តីរដ្ឋបាលអាជ្ញាធរស្រុកសណ្ដាន់ កំពុងធ្វើអីឬក៏ទទួលផលប្រយោជន៍អស់ទៅហើយបានបណ្ដោយឱ្យដឹកជញ្ជូនរាល់ថ្ងៃបែបនេះ។

កន្លងមកប្រមុខរាជរដ្ឋាភិបាលបានដាក់បទបញ្ជាថា៖បើខេត្តឬស្រុកណាកើតមានបទល្មើសព្រៃឈើអភិបាលខេត្តឬអភិបាលស្រុកនោះជាអ្នកទទួលខុសត្រូវ តែផ្ទុយទៅវិញអភិបាលខេត្តកំពង់ធំនិងអភិបាលស្រុកសណ្ដាន់ហាក់បីដូចមិនអើពើក្នុងការបង្រ្កាបការដឹកជញ្ជូនឈើចេញពីតំបន់ព្រៃឡង់ទាល់តែសោះ ហើយប្រជាពលរដ្ឋរស់នៅក្នុងឃុំសុចិត្រនិងឃុំមានរិទ្ធបានផ្ដល់ព័ត៌មានឲ្យអង្គភាពសារព័ត៌មានសង្គមសន្តិភាព ឲ្យដឹងថានៅពេលបច្ចុប្បន្ននេះមានបុគ្គល បី បួន រូបដែលកំពង់បំផ្លាញព្រៃឈើធ្វើអាជីវកម្មព្រៃឡង់។

១ឈ្មោះ ចែ នី ដឹកឈើតាមរថយន្តកែឆ្នៃហៅ បុកស័រ ចេញពីព្រៃឡង់ឆ្លងកាត់ស្នាក់ការបរិស្ថានអូរផ្អាវដែលមានលោក សង សុផល ប្រធានស្នាក់ការបរិស្ថាន ២ឈ្មោះលោក និត ជាអ្នកដាក់លុយឲ្យប្រជាពលរដ្ឋខ្ចីធ្វើដើមទុនទិញសម្ភារ:ចូលទៅអារឈើក្នុងព្រៃឡង់ហើយដឹកជញ្ជូនតាមគោយន្តកន្រ្តៃហៅកាឡេថងឆ្លងកាត់ស្នាក់ការបរិស្ថានព្រះអាទិត្យដែលមានលោក កែ គឺ លីន ជាប្រធានស្នាក់ការ ៣ឈ្មោះលោក ចិត្រ ជាអ្នកទិញឈើបន្តពីលោក និត ដឹកតាមរថយន្តកូរ៉េឆ្លងកាត់កន្លែងសង្កាត់រដ្ឋបាលព្រៃឈើទំរីងដែលលោក អៀរ គឹម ឈាត ជានាយសង្កាត់ព្រៃឈើ និងឆ្លងកាត់កន្លែងផ្នែករដ្ឋបាលព្រែឈើសណ្ដាន់ ដោយមាន លោក សៅ មន្ទី ជានាយផ្នែកហើយបន្តឆ្លងកាត់សង្កាត់រដ្ឋបាលព្រៃឈើក្រយាដោយមានលោក ឈាង មាលាជានាយសង្កាត់និងឆ្លងកាត់កន្លែងសង្កាត់រដ្ឋបាលព្រៃឈើបារាយណ៍ដោយមាន លោក ហៀង ប៊ុន ធឿន ជានាយសង្កាត់និងឆ្លងកាត់កន្លែងផ្នែករដ្ឋបាលព្រៃឈើកំពង់ថ្មដោយមាន លោក មុំ សុផល ជានាយផ្នែកហើយធ្វើចរាចរណ៍យ៉ាងរលូនយកទៅលក់ចែកចាយឲ្យដេប៉ូស្របច្បាប់នៅក្នុងស្រុកបារាយណ៍យ៉ាងរំភើយ។

ប្រជាពលរដ្ឋទទួចសំនូមពរដល់លោក ងួន​ រតនៈ អភិបាលខេត្តកំពង់ធំ សូមអោយមានវិធានការចំពោះបុគ្គលទាងអស់ដែលមានឈ្មោះដូចខាងលើ ដែលកំពុងតែប្រព្រឹត្តបទល្មើសព្រៃឈើយ៉ាងសកម្ម បើមិនដូចច្នោះទេព្រៃឡង់និងក្លាយទៅជាវាលរហោស្ថានជាក់ជាមិនខានឡើយ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *