ភ្នំពេញ៖ នាយរងការិយាល័យនគរបាលចរាចរណ៍ ខេត្តស្ទឹងត្រែងម្នាក់ រួមជាមួយបក្ខពួកម្នាក់ទៀតត្រូវបានសមត្ថកិច្ចចាប់ខ្លួន ខណៈដែលពួកគេធ្វើសកម្មភាពដឹកជញ្ជូនគ្រឿងញៀនទៅលក់នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចឲ្យដឹងថា កាលពីរំលងអាធ្រាតថ្ងៃទីចូលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានសហការជាមួយកម្លាំងការិយាល័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងសាលាខណ្ឌ កម្លាំងកងរាជអាវុធហត្ថខណ្ឌ បានដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ និងជាតិស្រវឹង នៅមុខមន្ទីរពេទ្យជោរៃ បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ និងដកហូតម្សៅក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន)៥កញ្ចប់ធំ (៥Kg) និងម្សៅកញ្ចប់ពណ៍ស្វាយមានអក្សរថៃលេខ២០២៣ ចំនួន១០០កញ្ចប់តូច ស្រោមអាវុធខ្លី០១ មានគ្រាប់ចំនួន០៦គ្រាប់ និងរថយន្ត០១គ្រឿង ម៉ាកឡិចស៉ីស ៣៣០ ពណ៍ទឹកប៊ិច ផ្លាកលេខ ភ្នំពេញ 2BH 9687 ។
សមត្ថកិច្ចបន្តថា ជនសង្ស័យទាំងពីនាក់ខាងលើមានម្នាក់ឈ្មោះ ប្រាក់ ភារម្យ ជាប៉ូលិស ឋានៈអនុប្រធានការិយាល័យចរាចរណ៍ជើងគោកសក្តិ៤កន្លះ នៃស្នងការនគរបាលខេត្តស្ទឹងត្រែង អ្នកទាំង២ត្រូវបានបញ្ជូនទៅសមត្ថកិចជំនាញដើម្បីចាត់ការបន្ត៕