(ព្រះវិហារ ) មន្ត្រី ការពារ អ្នកប្រើប្រាស់ កិច្ចការ ប្រកួតប្រជែង និង ប ង្ក្រា ការ ក្លែងបន្លំ បានឱ្យដឹងថា កាលពី ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២០ មន្ត្រី សាខា ក . ប . ប . ខេត្តព្រះវិហារ ដោយមាន កិច្ចសហការ ចូលរួម ជាមួយ ពី មន្ត្រី មន្ទីរ ពាណិជ្ជកម្ម ខេត្ត និង អាជ្ញាធរ ដែនដី ។
បានបន្តក្រុមជំនាញ ចុះ ត្រួតពិនិត្យ និង ផ្សព្វផ្សាយ អំពី គុណភាព សុវត្ថិភាព ម្ហូបអាហារ វេច ខ្ចប់ ស្រាប់ នៅតាម ផ្ទះ លក់ទំនិញ នា នា ក្នុងឃុំ ពោធិ៍ ស្រុក ត្បែងមានជ័យ ខេត្តព្រះវិហារ ។
មន្ត្រី ដដែល បាន បន្តថាៈ ជា លទ្ធផល មន្ត្រី ជំនាញ បាន រកឃើញ អំបិល មាន សារធាតុ អ៊ីយ៉ូត តាម ស្ដង់ដា ដែល បានកំណត់ ។ តែ បាន រកឃើញ ការ ដាក់តាំង លក់ទំនិញ ខូចគុណភាព និង ហួស កាល បរិ ច្ឆ ទ ប្រើ មួយចំនួន ។ ទំនិញ នោះ រួមមាន ៖- មី ខ គោ ៤៤ កញ្ចប់ ស្មើនឹង ២.៨ គីឡូក្រាម , ភេសជ្ជ : ប៉ូវ កម្លាំង ៦ កំប៉ុង ស្មើនឹង ១.៥ លីត្រ ។
ទឹក ស៊ី រ៉ូ ៦ ដប ស្មើនឹង ៤.៥០ លីត្រ , ទឹកដោះគោ កញ្ចប់ ៣០ កញ្ចប់ ស្មើនឹង ៣.៧៥ លីត្រ , មី កំប៉ុង ៦៥ កំប៉ុង ស្មើនឹង ៣.៩០ គីឡូក្រាម សរុប ទំនិញ ដកហូត បាន ចំនួន ៦.៧ គីឡូក្រាម និង ៩.៧៥ លីត្រ ។
បន្ទាប់មក មន្ត្រី ជំនាញ បានធ្វើ កំណត់ហេតុ ដកហូត ទំនិញ ទាំងនោះ យកមក កម្ទេចចោល តាម នី តិ វិធី នាពេល ក្រោយ ។ ទន្ទឹមនឹងនោះ មន្ត្រី ជំនាញ ក៏បាន ធ្វើការ ណែនាំ ដល់ អាជីវករ ផ្សេងទៀត ឱ្យ យល់ដឹង និង អនុវត្ត ទៅតាម ច្បាប់ ស្តីពី ការគ្រប់គ្រង គុណភាព សុវត្ថិភាព លើ ផលិតផល ទំនិញ និង សេវា ផងដែរ៕