ព្រះវិហារ៖ នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក ម៉ៅសុវណ្ណ មេបញ្ជាការរង នាយសេនាធិការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ដែលបានអញ្ជើញ ដឹកនាំនាយទាហាន នាយទាហានរង និងពលទាហានចូលរួមរំលែកទុក្ខដល់គ្រួសារនៃសព និងគោរពវិញ្ញាណក្ខន្ធសពលោកតាឧបាសក កឹម សឿន ដែលបានទទួលមរណភាព នៅថ្ងៃទី ២២ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩ .១៩នាទីយប់ ដោយជរាពាធ ស្ថិតនៅភូមិទួលខ្វាវ ឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ។
ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព សាច់ញាតិបងប្អូនកូនចៅទាំងអស់ ទទួលស្វាគមយ៉ាងកក់ក្ដៅនិងសូមគោរពថ្លែងអំណរគុណដល់ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងព្រះវិហារ ទាំងអស់ដែលបានអញ្ជើញចូលរួមពិធីបុណ្យសពដែលត្រូវជាឪពុកក្មេកឯកឧត្តម មេបញ្ជាការ។
តាំងនាមឯកឧត្តម មេបញ្ជាការ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមគោរពជូនពរ ដល់ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហាន ទាំងអស់ សូមអោយមានកម្លាំងមាំមួន ប្រាជ្ញាវៀងវៃ និងជួបប្រទះ ពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខ ពលៈ កុំបីគ្លៀងគ្លាតឡើយ៕