ដោយ៖ ស៊ឹមចរិយា
ព្រះវិហារ៖ កាលពីរសៀលថ្ងៃ ទី១៧ ខែមករា ឆ្នាំ២០២៤ លោក អ៊ុង វុទ្ឋី អភិបាលរងខេត្តព្រះវិហារ នឹងជាប្រធានអនុគណៈកម្មាការដោះស្រាយវិវាទដីធ្លីថ្នាក់ខេត្ត តំណាង លោក គីម រិទ្ឋី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ បានដឹកនាំក្រុមការងារចុះជួបសម្របសម្រួលជាមួយប្រជាពលរដ្ឋនៅឃុំសង្កែមួយនឹងឃុំឆែបមួយស្រុកឆែប ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុន ក្លូប៊លគ្រីន អិននរ័ជី ឌីវេឡុបមែន ដែលកំពុងរុករករ៉ែលោហធាតុ។
ពាក់ព័ន្ធរឿងខាងលើនោះផងដែរ ប្រជាពលរដ្ឋព្រួយបារម្មណ៍ខ្លាចក្រុមហ៊ុនឈូសឆាយធ្វើផ្លូវចូលក្រុមហ៊ុនប៉ៈដីអាស្រយ័ផលរបស់ពួកគាត់ទើបពួកគាត់នាំគ្នីគ្នាមកទប់ស្កាត់គ្រឿងចក្រ តែក្រុមហ៊ុនមិនទាន់បានឈូសប៉ៈពាល់ដល់ដីប្រជាពលរដ្ឋណាមួយនៅលើយទេទន្ទឹមនោះដែរគ្រឿងចក្ររបស់ក្រុមហ៊ុនបានផ្អាកការឈូសឆាយហើយរង់ចាំដោះស្រាយ រួចរាល់ទើបបន្តឈូសឆាយធ្វើផ្លូវបន្តទៀត។
ប្រជាពលរដ្ឋបានលើកឡើងថា ពួកគាត់ព្រួយបារម្មណ៍ខ្លាចមានការប៉ះពាល់ផលដំណាំក្រុមហ៊ុនមិនមានសំណងដល់ពួកគាត់ លោក ជួន ជួប ប្រធានសហគមន៍ឆែបមួយ បានអោយដឹងថា ប្រជាសហគមន៍មករារាំងគ្រឿងចក្រមិនទាន់អោយបន្តឈូសឆាយនេះមិនមែនប្រជាសហគមន៍រេរាំងការអភិវឌ្ឈន៍របស់អាជ្ញាធរទេ គ្រាន់តែចង់អោយអាជ្ញាធរអភិវឌ្ឈន៍អ្វីប្រជុំប្រាប់សហគមន៍ផងពីព្រោះឈូសធ្វើផ្លូវនេះប៉ៈពាល់ដីសហគមន៍ដែលបង្កើតឡើងដោយច្បាប់ លោក អ៊ុង វទ្ធី ឆ្លើយតបទៅនឹងសំនួអ្នកសាព៍ត័មាន រឿងអ្នកសាព៍ត័មានមួយចំនួនចុះផ្សាយបំប៉ោងខុសពីការពិតថា ក្រុមហ៊ុន ក្លូប៊លគ្រូន អិននរ័ជី ឌីវេឡុបមែន ឈូសឆាយយកដីប្រជាពលរដ្ឋអស់ជាង២០០គ្រួសាស្មើនឹងផ្ទៃដី៣០០០ហិចតាវាខុសពីការពិត លោកបានលើកឡើងថាផ្ទៃដីសហគមន៍ទាំងមួលមានចំនួន២៦០០ហិចតា ឈូសធ្វើផ្លូវចូលទៅប្រវែងតែ២៩០០ម៉ែត្រហើយការធ្វើផ្លូវនេះគ៏វាងាយស្រួលដល់ប្រជាពលរដ្ឋដឹកកសិផលទៅរកទីផ្សាដែរ
លោក អ៊ុងវុទ្ឋី បានលើកឡើងថា ក្រុមការងារកំពង់ចុះស្រងទិន្នយ័អោយបានច្បាស់លាស់ ហើយអញ្ជើញពួកគាត់ទៅសាលាស្រុកដើម្បីជជែករឿងត្រូវសងសំណងផលប៉ៈពាល់ដីផលដំណាំប៉ុន្មានជូនពួកគាត់និងដើម្បីអោយឈ្នះទាំងសងខាងផងដែរ៕