ពិព័ណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ ដែលជាព្រឹត្តិការណ៍ធំបំផុតចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤

កំពង់ធំ  ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយលោក ងន សារណៈ ប្រធាននាយកដ្ឋាន កញ្ញា ឃឹម ស្រីពៅ ជំនួយការភូមិមួយផលិតផលមួយនិងអាជ្ញាធរខេត្តកំពង់ធំបានអញ្ជើញចូលរួមក្នុងពិធីកាត់ខ្សែបូរការដាក់តាំងពិព័ណ៍ផលិតផលក្នុងស្រុកភូមិមួយផលិតផលមួយ នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ ដែលជាព្រឹត្តិការណ៍ធំបំផុតបំផុតចាប់ពីថ្ងៃទី១៧ រហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅសួនមាត់ស្ទឹងសែន ខេត្តកំពង់ធំ រសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តម ជា វ៉ាន់ចាន់អភិបាលរងខេត្តកំពង់ធំ បានមានប្រសាសន៍ថាគោលនយោបាយជាតិសម្រាប់ជំរុញចលនាភូមិមួយផលិតផលមួយ បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើអ្នកផលិតខ្នាតតូច និងមធ្យមដែលជាគោលដៅអាទិភាពដំបូង។ អ្នកផលិតខ្នាតតូចផ្នែកកែច្នៃ ស្បៀងអាហារ និងភេសជ្ជៈ មានការយកចិត្តទុកដាក់លើបញ្ហាអនាម័យ ដូចជាការស្តុកទុកវត្ថុធាតុដើម និងផលិតផលសម្រេចមិនបានត្រឹមត្រូវ និងការវេចខ្ចប់មិនស្របតាមស្តង់ដារអនាម័យឧបករណ៍កែច្នៃតិចតួចការគ្រប់គ្រងកាកសំណល់មិនអាចទទួលយកបាន។

ឯកឧត្តម សួន រ៉ាស៊ី បានមានប្រសាសន៍ថា ឱក្រោមគម្រោងលើកកំពស់ការអនុវត្តអនាម័យរបស់អ្នកផលិតអាហារ បានរៀបចំគោលការណ៍ ណែនាំស្តីពីសុវត្ថភាពនិងអនាម័យចំណីអាហារ ក្នុងគោលបំណងគឺដើម្បីផ្តល់ជូននូវចំណេះដឹងដល់ ប្រតិបត្តិករគ្រប់ទីកន្លែង ផលិតចំណីអាហារដែលបានទទួល ឬមិនទាន់បានទទួលអាជ្ញាប័ណ្ណ ត្រូវតែមាន ផែនការអនុវត្តនូវគោលការណ៍ណែនាំស្តីពីសុវត្ថិភាពនិងអនាម័យចំណីអាហារ ព្រមទាំងផ្តល់ការណែនាំ ដល់ប្រតិបត្តិករ សេវាករចំណីអាហារ ពាក់ព័ន្ធនឹងធាតុចាំបាច់នៃការការពារចំពោះសុវត្ថិភាព និងអនាម័យ ចំណីអាហារសម្រាប់កន្លែង ផលិតឱ្យបានជាអតិប្បរមា។

ឯកឧត្តម សួន រ៉ាស៊ី អគ្គលេខាធិការរងនៃគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ បានលើកទឹកចិត្តដល់អ្នកផលិត ឬផលិតករ សេវាករម្ហូបអាហារទាំងឡាយទទួលបានចំណេះដឹងកាន់តែប្រសើរឡើង អំពីការអនាម័យ និងសុវត្ថិភាពចំណីអាហារអ្នកផលិត ឬប្រតិបត្តិករ សេវាករម្ហូបអាហារទាំងឡាយប្រកាន់ខ្ជាប់ការអនុវត្តអនាម័យ និងសុវត្ថិភាពចំជាអាហារ និងដើម្បីចៀសផុតពីការដាក់ទោសទណ្ឌទៅតាមច្បាប់។

ឈិតសំបូរ កំពង់ធំ.១៨.០១.២៤។

You might like

Leave a Reply

Your email address will not be published. Required fields are marked *