កំពង់ធំ អគ្គីភ័យបានត្របាក់យកផ្ទះប្រជាពលរដ្ឋចំនួនបីខ្នងជាប់គ្នាខ្ទេចអស់និងបណ្តាលមនុស្សម្នាក់បានស្លាប់នៅក្នុងផ្ទះហេតុការដ៏រន្ធត់នេះ.បានកើតឡើងនៅ.រសៀលថ្ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ នៅភូមិព្រៃតាត្រាវ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ខេត្តកំពង់ធំ។
សមត្ថកិច្ចបុស្តិបល្ល័ង្ក បានឲ្យដឹងថា.ករណីអគ្គីភ័យដែលកើតឡើងនេះបណ្តាលឲ្យឆេះផ្ទះចំនួន០៣ខ្នង និង បណ្តាលឪ្យស្លាប់មនុស្ស ០១ម្នាក់ ខូចខាតទ្រព្យសម្បត្តិរួមមាន៖១/ម្ចាស់ផ្ទះរឈ្មោះ ហូ វ៉ាន់ថន ភេទប្រុស អាយុ ៧៨ឆ្នាំ ដែលជាជនពិការ.បានស្លាប់ក្នុងផ្ទះ.និងឆេះផ្ទះទាម០១ខ្នង ទំហំ5×6 ធ្វើអំពីឈឺដំបូលប្រក់ស័ង្កសីខូចខាតសម្ភារះ ទាំងស្រុងនិង ២/ផ្ទះឈ្មោះ ហូ វ៉ាន់ធឿន ភេទអាយុ៤០ ឆ្នាំ ឆេះផ្ទះ០១ខ្នង ទំហំ4×5 ។ ធ្វើអំពីឈឺប្រក់ស័ង្កសីខូតខាតសម្ភារះទាំងស្រុង ។
៣/ផ្ទះឈ្មោះ ស៊ុយ សុធន់ ភេទប្រុសអាយុ៤៨ឆ្នាំ ផ្ទះ ទំហំ7×12ធ្វើអំពើថ្មប្រក់ស័ង្កសីឆេះខ្លោចសំយាបមិនមានខូចខាតសំភារះទេ ។កម្លាំងសមត្ថកិច្ចទាំង៣អង្គភាពនិងប្រជាពលរដ្ឋចុះអន្តរាគម៍ជិត៣០០នាក់។
កត្តាផ្លូវចូលមានភាពតូចចង្អៀត ដឹកនាំដោយលោកអភិបាលស្រុក អួង សារឿន អភិបាលស្រុកនិង លោកវរសេនីយ៍ឯក សួង ថេន អធិការស្រុកបារាយណ៍ រួមមាន៖-កំលាំងអធិការដ្ឋាននគរបាលស្រុកបារាយណ៍ ចំនួន៤៥នាក់-ខេត្ត ០៨នាក់-អធិការស្រុកសន្ទុក ១៣នាក់-អធិការស្រុកតាំងគោក ០៥នាក់-អាវុធហត្ថ ១៨នាក់-កម្លាំងប៉ុស្តិ៍របល្ល័ង្ក០៨នាក់-កម្លាំងប៉ុស្តិ៍រចុងដូង០៥ នាក់-កម្លាំងប្រជាការពារចំនួន៣៥ នាក់-ប្រជាពលរដ្ឋចំនួន២១២ នាក់ប្រើប្រាស់ រថយន្តពន្លត់អគ្គិភ័យនិងសង្គ្រោះរបស់អង្គភាពអធិការដ្ឋាននគរបាលស្រុកបារយចេញជួយអន្តរាគមន៍ចំនួន០២គ្រឿងរថយន្តអធិការដ្ឋាននគរបាលស្រុកតាំងគោក ០១គ្រឿង ។-រថយន្តអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន០១គ្រឿង ។
-រថយន្តស្នងការដ្ឋានខេត្តចំនួន០៣គ្រឿងដឹកនាំលោក ឧត្តមសេនីយ៍ ហៀង ហ៊ល ស្នងការរងនៃស្នងការខេត្តកំពង់ធំ។ប្រើរថយន្តទាំងអស់០៧គ្រឿង តែប្រើប្រាស់ទឹកចំនួនបីឡាន.អស់ទឹកជាង 10.ម៉ែតគូប
.ដោយសារកត្តាផ្លូវចូលចង្អៀតមូលហេតុបណ្តាលមកពី ឆ្លងចរន្តអគីសនី ។សំបូរ.កំពង់ធំ.១១.០១.២៤។