ព្រះវិហារ៖ នៅព្រឹក ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២៤នេះ ឯកឧត្តម ឧត្ដមសេនីយ៍ទោ ច័ន្ទ សុភ័ក្ដ្រា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងព្រះវិហារ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ដព្រះវិហារ បានអញ្ជើញចុះជួបសំណេះសំណាលនិងសួរសុខទុក្ខជាមួយគ្រួសារអតីតយុទ្ធជន និងប្រជាពលរដ្ឋ ចាស់ជរា ក្រីក្រ លំបាក ចំនួន ១០គ្រួសារ ស្ថិតនៅភូមិឆែបលិច ស្រុកឆែប ខេត្តព្រះវិហារ នឹងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមន្នី ទៅប្រគល់ជូនដល់ដៃដើម្បីទុកដោះស្រាយជីវភាពគ្រួសារដែលជួបការលំបាកផងដែរ។
អំណោយត្រូវប្រគល់ជូនក្នុងមួយគ្រួសារៗទទួលបាន រួមមាន៖១. អង្ករ ០១បេ ស្មេី៣០គីឡូក្រាម /២. ម៉ី ០១កេស/ ៣. ត្រីខ ០១យួរ/ ៤. ទឹកត្រី ០១យួរ និងថវិកាចំនួន ៣០,០០០រៀលផងដែរ ៕