អាជីវករខ្មែរលក់ដូរនៅច្រកទ្វេភាគីអាសេះ ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារបានរអ៊ូរទាំថាលក់ឥវ៉ាន់រាល់ការបើកច្រក១សប្តាហ៍២ថ្ងៃលក់ស្ទើតែរត់ចោលតូប

ព្រះវិហារ៖តាមការសង្កេតឃើញក្នុងការបើកច្រកក្នុង១សប្ដាហ៍ចំនួន២ថ្ងៃគឺថ្ងៃអង្គារ និងថ្ងៃព្រហស្បតិ៍ នៅច្រកទ្វេភាគីអាសេះ ស្ថិតនៅភូមិអានសេះ ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ អាជីវករទាំងពីប្រទេសគឺខ្មែរ និងថៃ បានផ្លាស់ប្ដូរទំនិញគ្នា ហើយក្នុងការផ្លាស់ប្ដូរទំនិញគ្នា តែធាតុពិតគឺខាងខ្មែរយើងចូលទៅទិញទំនិញរបស់ថៃសព្វសារពើ ឯចំណែកប្រជាជនថៃឆ្លងចូលមកខាងខ្មែរទិញទំនិញខ្មែរមានកំណត់ព្រោះថាបើទិញលើសកំណត់សមត្ថកិច្ចថៃហាមប្រាមមិនអោយយកចូលទៅបាននោះទេ។

នេះបើតាមការលើកឡើងរបស់អាជីវករខ្មែរថា  ពួកគាត់ចង់តែរត់ចោលតូបបិទឈប់លក់នោះទេដោយសារតែបាត់ដើមបាត់ចុងជំពាក់គេចង់វ័ន្តករ មូលហេតុថៃអោយប្រជាពលរដ្ឋគេទិញទំនិញពីខាងភាគីខ្មែរមានកំណត់ ក្នុងម្នាក់នាំទំនិញខ្មែរ ឧទាហរណ៍ ស្រាបៀរបានត្រឹមតែ៥កំប៉ុងម្នាក់ បារី១សុងម្នាក់ ខ្ទឹមសរ២គីឡូម្នាក់ តែបើលើសចំនួនកំណត់របស់ដែលគេកំណត់សមត្ថកិច្ចរបស់ថៃមិនអនុញ្ញាត្តិអោយយកចូលជាដាច់ខាត។

ប្រជាពលរដ្ឋក៍ដូចជាអាជីវកររបស់ខ្មែរយើងលក់ដូរនៅខាងខ្មែរ សំនូមពរដល់អាជ្ញាធរខេត្តទាំងពីជាប់ព្រំដែន ក៏ដូចជាគណៈកម្មការទំនាក់ទំនងច្រកមេត្តាមានការបើកកិច្ចប្រជុំដោះស្រាយពាក់ព័ន្ធនិងការដោះដូរទំនិញសូមអោយ ទិញម៉ាសេរីដូចគ្នាទៅ បើមិនដូចឆ្នោះទេអាជីវករខ្មែប្រឈមនិងការបិតតូបរៀងៗខ្លួនជាក់ជាមិនខានឡើយ៕SKS

You might like

Leave a Reply

Your email address will not be published. Required fields are marked *