ព្រះវិហារៈ នាព្រឹកថ្ងៃទី ១០ ខែ មករា ឆ្នាំ ២០២៤ រដ្ឋបាលខេត្តព្រះវិហារ ក្រោមវត្តមាន ឯកឧត្តម គីម រិទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ដោយមាន ការចូលរួមពី ឯកឧត្តមអភិបាល រងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ជុំវិញខេត្ត អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងទាំង៣ ព្រមទាំងសហភាពសហព័ន្ធ យុវជនកម្ពុជា បានធ្វការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត ក្រោមប្រធានបទ “ផ្ដល់ឈាម ផ្ដល់ក្ដីស្រលាញ់” ។
មានប្រសាសន៍ទៅកាន់ អង្គពិធីនាឱកាសនោះឯកឧត្ដម គីម រិទ្ធី បានសម្តែងនូវការ រីករាយសប្បាយចិត្តនឹងថ្លែងអំណរ គុណចំពោះ វត្តមានរបស់ បងប្អូន ប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមដោយស្ម័គ្រចិត្តក្នុងការបរិច្ចាគឈាមនាពេលនេះ ដែលនេះគឺជា ផ្នែកមួយនៃការលើកកម្ពស់វិស័យមនុស្សធម៌ ក្រោមពាក្យស្លោក ផ្តល់ឈាម គឺផ្តល់ក្តីស្រលាញ់។
ឯកឧត្តមក៏បានបន្តទៀតថាការផ្តល់ឈាមដោយស្ម័គ្រចិត្ត ជាប្រភព ឈាម តែមួយគត់ដែលអាច ផ្តល់ឈាមប្រកបដោយ ចីរភាព ដើម្បីផ្គត់ផ្គង់ដល់ មន្ទីរពេទ្យ ខេត្តព្រះវិហារយើង ក្នុងការយកទៅជួយសង្គ្រោះអាយុជីវិត ជនរងគ្រោះទូទៅដែល បណ្តាលមកពីកត្តាផ្សេងៗ ជាច្រើន ដែលពួកគាត់មានតម្រូវការឈាម ។
ឯកឧត្តមក៏បានលើកឡើងអំពីអត្ថប្រយោជន៍របស់បងប្អូនដែលជាអ្នកបរិច្ចាគឈាម ផង ដែរ ដែលអាចជួយកាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង និងជម្ងឺ ផ្សេងៗ ជាច្រើនទៀត ហើយក៏ទទួល បាននូវការសរសើរ និងមានឈ្មោះថាជាអ្នក ជួយសង្គ្រោះជីវិត មនុស្សជា ពិសេស ទៅទៀតនោះគឺអ្នកដែលបានផ្ដល់ឈាម និងមានការងាយស្រួលនៅពេលខ្លួន ឬក្រុម គ្រួសារខ្លួនត្រូវការឈាមបន្ទាន់ ។
សូមបញ្ជាក់ថា មានអ្នកចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តចំនួន ៩៣នាក់អ្នកមិនមានលក្ខ័ណ្ឌគ្រប់គ្រាន់ក្នុងការបរិច្ចាកឈាមចំនួន ៣០នាក់ ឈាមដែលបូមបាន ចំនួន ៦៣នាក់ ក្រុមឈាម O+ ២៤សាក់, AB+ ៣សាក់, A+ ១២សាក់, B+ ២៤សាក់៕