សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចុះប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀលដល់គ្រួសារសពអតីតយុទ្ធជននៅស្រុកជាំក្សាន្ត

 

ព្រះវិហារ៖ នៅព្រឹកថ្ងៃ ទី  ១០  ខែមករា  ឆ្នាំ ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់ ប្រតិបត្តិការ សឹករងព្រះវិហារ  និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀល   និងលិខិតរំលែកទុក្ខ១ច្បាប់ជូនដល់ក្រុមគ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនមួយគ្រួសារ ស្ថិតនៅភូមិរសែនជ័យ  ឃុំជាំក្សាន្ដ  ស្រុក ជាំក្សាន្ដ ខេត្តព្រះវិហារ សពអតីតយុទ្ធជនឈ្មោះ គឹម  សាវុធ ភេទប្រុស អាយុ ៥៥ឆ្នាំ មុខសញ្ញានិវត្តជន បានទទួលមរណៈភាពដោយរោគានាពេលកន្លងមក ។

ក្នុងការប្រគល់ថវិកាបេឡាមរណ:សង្រ្គោះនោះផងដែរ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមអតីតយុទ្ធជនដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជន ដែលនាពេលកន្លងមកបងប្អូនបានចូលរួមចំណែកក្នុងការកសាង រំដោះជាតិមាតុភូមិ អោយរួចផុតពីភ្លើងសង្រ្គាម ធ្វើអោយប្រទេសជាតិមានសុខសន្តិភាពពេញលេញ មានការអភិវឌ្ឍន៍ លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះផងដែរ៕

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *