ព្រះវិហារ៖ គេសង្កេតឃើញថា ទីតាំងល្បែងឡូតូ៨៨តាមអនឡាញ កញ្ចក់ទូរទស្សន៍ ដែលជ្រកក្រោមអាជ្ញាប័នតែមួយសន្លឹក បានដាក់ពង្រាយនៅតាមទីប្រជុំជនគ្រប់បណ្ដាក្រុងស្រុកទូទាំងខេត្តព្រះវិហារ ដូចជាហាងកាហ្វេ ហាងគុយទាវ ចំណតរថយន្ត ជាពិសេសអ្នកញៀនល្បែងនេះ មានអ្នករត់ម៉ូតូឌុប អ្នករត់តាក់ស៊ី អ្នករត់កង់បី ប្រជាពលរដ្ឋរស់នៅក្នុងភូមិ មានចាស់មានក្មេង ផ្សងសំណាងតាមអនឡាញកញ្ចក់ទូរទស្សន៍ ហើយមិនដឹងថាក្នុងនោះមានល្បែងអីខ្លះនោះទេ ហូកញ្រ្ជៀវអឺងកងជារៀងរាល់ថ្ងៃធ្វើអោយអ្នកប្រកបមុខរបប ទាំងនោះបាត់ប្រាក់ចំណូលប្រចាំថ្ងៃចូលដល់ក្រុមគ្រួសារ និងបង្កអោយមានជំលោះនិងអំពើហឹង្សាក្នុងគ្រួសារទៀតផង ជាពិសេសកើតមានចោកម្ម ដូចគាស់ផ្ទះយកទ្រព្យសម្បត្តិ ម៉ូតូជាដើម។ល។
ប្រជាពលរដ្ឋសូមសំនូមពរដល់ សមត្ថិច្ចពាក់ព័ន្ធសូមអោយមានវិធានការចាត់ការបន្តលើទីតាំងគ្រប់កន្លែង ព្រោះថាល្បែងនេះជាល្បែងស៊ីសងផងដែរ។ពួកគាត់បានបន្តថាសូមអោយអ្នកអនុវត្តនច្បាប់ធ្វើយ៉ាងណាសូមអោយជួយលុបបំបាត់ល្បែងស៊ីសងនេះផងដោយសារតែសេដ្ឋកិច្ចគ្រប់ក្រុមគ្រួសាររបស់ពួកគាត់កាន់តែពិបាកទៅៗហើយ៕