សៀមរាប÷ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅឃុំល្វែងឬស្សីបាននិយាយថាកាលពីថ្ងៃទី ៤ ខែមករាឆ្នាំ២០២៤កន្លងទៅថ្មីៗនេះពួកគាត់បានស្នើសុំឲ្យមន្ត្រីសាលាឃុំល្វែងឬស្សីជួយចុះហត្ថលេខានឹងប្រថាប់ត្រាជូនពួកគាត់តែមិនបានសម្រេចរួចពួកគាត់បានសួរទៅស្មៀនឃុំល្វែងឬស្សីគឺលោកស្រី ក្រួច សោភា ជាស្មៀនឃុំល្វែងឬស្សី លោកស្រី បានបញ្ជាក់ប្រាប់ពួកគាត់ថាត្រាអត់មាននៅនឹងលោកស្រីទេហើយលោកស្រីបានបន្តទៀតថាត្រាដែលលោកស្រីធ្លាប់កាន់គឺនៅលោកមេឃុំ ឈ្មោះ យុន ប្រុស បច្ចុប្បន្ននេះគាត់កាន់ត្រាខ្លួនឯងមិនឱ្យអ្នកស្រីកាន់ទេហេតុដូចនេះហើយធ្វើឲ្យប្រជាពលរដ្ឋជាច្រើននាក់កើតទុក្ខមិនសុខចិត្តនិងលោកមេឃុំ យុន ប្រុស ជាមេឃុំល្វែងឬស្សីហើយពួកគាត់ទាំងអស់គ្នាបានទូរសព្ទទៅប្រាប់អង្គភាពសារព័ត៌មានឲ្យជួយផ្សព្វផ្សាយព័ត៌មានជូនដល់ថ្នាក់លើអំពីទុក្ខលំបាករបស់ពួកគាត់។
បញ្ហានេះពួកគាត់បានអំពាវនាវដល់លោកអភិបាលស្រុកនិងលោកអភិបាលខេត្តសៀមរាបជាពិសេសលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃមេត្តាជួយដាក់មន្ត្រីជំនាញឲ្យមកពិនិត្យនិងស្រាវជ្រាវរកកំហុស មេឃុំល្វែងឬស្សីឈ្មោះ យុន ប្រុស ដែលបានរំលោភអំណាចយកត្រាឃុំមកកាន់ជាប់នឹងខ្លួនមិនប្រគល់ឲ្យស្មៀនឃុំកាន់កាប់ដូចឃុំដទៃៗទៀតក្នុងខេត្តសៀមរាបដើម្បីបោះត្រាជូនប្រជាពលរដ្ឋតាមតម្រូវការចាំបាច់ដូច្នេះប្រជាពលរដ្ឋទាំងអស់ក្នុងឃុំល្វែងឬស្សីសង្ឃឹមថាថ្នាក់ដឹកនាំនិងចុះពិនិត្យនិងមានវិធានការទៅលើបុគ្គលមេឃុំរូបនេះឲ្យខានតែបានដើម្បីជួយសម្របសម្រួលដល់ប្រជាពលរដ្ឋ។
ទន្ទឹមនោះដែរ អ្នកសារព័ត៌មានយើងបានសុំការបកស្រាយពីលោកស្រី ក្រូច សោភា ជាស្មៀនឃុំល្វែងឬស្សីពាក់ព័ន្ធអំពីបញ្ហាទុកលំបាករបស់ប្រជាពលរដ្ឋរឿងចុះហត្ថលេខានិងប្រថាប់ត្រាលោកស្រីក៏បានឆ្លើយប្រាប់អ្នកសារព័ត៌មានយើងថាត្រាដែលលោកស្រីជាស្មៀនឃុំល្វែងឬស្សីកាន់សព្វថ្ងៃគឺនៅលោកមេឃុំជាអ្នកកាន់ត្រាហើយ។
ពាក់ព័ន្ធបញ្ហានេះប្រជាពលរដ្ឋស្នើសុំទៅលោកអភិបាលស្រុក ជី ក្រែង ប៊ូ ម៉េទ្រី នឹងលោកអភិបាលខេត្តសៀមរាប បង្កើតគណៈកម្មាការស្រាវជ្រាវពិនិត្យមើលចំពោះលោកមេឃុំល្វែងឬស្សី យុន ប្រុស ដែលបានចុះហត្ថលេខានិងប្រថាប់ត្រាដោយខ្លួនឯងផង ថាតើវាអាចជាប់ពាក់ព័ន្ធនឹងអំពើពុករលួយដែរឬទេ?។
ក្រសួងមហាផ្ទៃបានបង្កើតឲ្យមានមេឃុំជន្ទប់ទី ១ ជន្ទប់ទី ២ និងស្មៀនឃុំ មេឃុំជាអ្នកចុះហត្ថលេខាស្មៀនឃុំជាអ្នកប្រថាប់ត្រា ចុះបើលោកមេឃុំកាន់ត្រាហើយតើស្មៀនឃុំត្រូវទទួលការងារអ្វី?៕SKS