និស្សិតសាលា American University of Phnom Penh (AUPP) មកធ្វើទស្សនកិច្ចសិក្សានៅរមណីយដ្ឋានប្រាសាទកោះកេរ

ព្រះវិហារ÷ កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤ លោក ភិន សំណាង ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្តាល និងតម្កល់ឯកសារ បានទទួលស្វាគមន៍ និស្សិតមកពីសាលា American University of Phnom Penh ចំនួន២០នាក់ ដឹកនាំដោយលោកស្រីសាស្រ្តាចារ្យ Theresa de Langis មកទស្សនកិច្ចសិក្សានៅក្នុងរមណីយដ្ឋានប្រាសាទកោះកេរ។

ក្នុងដំណើរទស្សនកិច្ចសិក្សានោះ លោកប្រធាន និងលោកអនុប្រធាននាយកដ្ឋាន បានធ្វើបទបង្ហាញអំពី ការងារគ្រប់គ្រង កិច្ចការងារអភិរក្ស ប្រវត្តិសាស្រ្ត ប្រវត្តិសិល្ប: សំណង់ស្ថាបត្យកម្ម និងការរៀបចំក្រុង ក្នុងរាជព្រះបាទជ័យវរ្ម័នទី៤ ជូនដល់ក្រុមនិស្សិតធ្វើការសិក្សាផងដែរ។

You might like

Leave a Reply

Your email address will not be published. Required fields are marked *