គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាស្រុករវៀង ខេត្តព្រះវិហារទទួលបានថវិការបេឡាមរណៈសង្រ្គោះចំនួន៤លានរៀលពីប្រធានសមាគមខេត្ត

ព្រះវិហារ÷នៅព្រឹកថ្ងៃទី​ ០២​ ខែមករា​ ឆ្នាំ​២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារសមាគមខេត្ត រួមជាមួយអាជ្ញាធរមូលដ្ឋានស្រុករវៀង បានចុះប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀល នឹងសម្ភារៈ​មួយចំនួន​ ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា ដែលបានទទួលមរណៈភាពដោយរោគានាកន្លងទៅនេះ សពមានឈ្មោះ ឯក​ ថន ភេទប្រុស អាយុ ៦០ឆ្នាំ មុខសញ្ញាជនពិកា​ ស្ថិត​នៅភូមិរំដោះ​ ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ ។

ទន្ទឹមនោះដែរ ឯកឧត្តម ប្រធានបានប្រគល់លិខិតមរណៈភាពរបស់សមាគមអតីតយុទ្ធជនកម្ពុជាជូនដល់ក្រុមគ្រួសារសពដើម្បីថែរក្សានិងដំកល់ទុកជាភាស្ដតាងថាឈ្មោះខាងលើជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា និងបានពាំនាំប្រសាសន៏សួសុខទុកពីសំណាក់ថ្នាក់ដឹកនាំសមាគមអតីតយុទ្ធជន ជាពិសេស សម្ដេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សម្ដេច តែងតែគិតគូពីសុខទុកសមាជិកសមាគមអតីតយុទ្ធជនកម្ពុជា មិនថានៅកន្លែងណាទីណាអោយមានតែទុកលំបាកសមាគមជួយដោះស្រាយជារៀងរហូតផងដែរ៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *