សមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ ចុះប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀលដល់គ្រួសារសពនៅស្រុករវៀង

ព្រះវិហារ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ ច័ន្ទ សុភ័ក្រ្តា មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹករងព្រះវិហារ​ និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន ចុះប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀល​(បួន​លាន​រៀល​)​ ជូនដល់គ្រួសារសពសមាជិកសមាគមអតីតយុទ្ធជន ដែលមានឈ្មោះ ជុំ លៀម ភេទប្រុស អាយុ ៦២ ឆ្នាំ ជានិវត្តជន​ ស្ថិត​នៅភូមិស្រឡៅស្រោង ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ

ពិធីនេះធ្វើឡើងនៅព្រឹក​ថ្ងៃសៅរ៍​ ៣រោច​ ខែមិគសិរ​ ឆ្នាំ​ថោះ​ បញ្ចាស័ក​ ពុទ្ធសករាជ​ ២៥៦៧​ ត្រូវ​និងថ្ងៃទី​ ៣០​ ខែធ្នូ​ ឆ្នាំ​២០២៣នេះ។

ក្នុងការប្រគល់ថវិកាបេឡាមរណ:សង្រ្គោះចំនួន ៤,០០០,០០០រៀលនោះផងដែរ ឯកឧត្តមប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តព្រះវិហារ បានពាំនាំប្រសាសន៍ផ្ដាំផ្ញើរសួសុខទុក ពីសំណាក់ ថ្នាក់ដឹកនាំកំពូលៗរបស់សមាគមអតីតយុទ្ធជនដែលជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់ទៅលើបងប្អូនអតីតយុទ្ធជន ដែលកន្លងមកបងប្អូនចូលរួមចំណែកក្នុងការកសាង រំដោះជាតិមាតុភូមិ អោយរួចផុតពីភ្លើងសង្រ្គាម មានសុខសន្តិភាព មានការអភិវឌ្ឍន៍ លើគ្រប់វិស័យនាពេលបច្ចុប្បន្ននេះផងដែរ៕

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *