ព្រះវិហារ៖ កាលពីថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នៅសាលាបឋមសិក្សារបៀប ឃុំរបៀប ស្រុករវៀង ខេត្តព្រះវិហារ មន្រ្តីអនុវត្ត គំរូមិត្តកសិករ នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រះវិហារ បានរៀបចំផ្សព្វផ្សាយដាក់តាំងបង្ហាញគ្រឿងម៉ាស៊ីន និងឧបករណ៍កសិកម្ម សម្រាប់អនុវត្តកសិអេកូឡូស៊ី របស់គំរូមិត្តកសិករ(Mekasekor Model) នៅស្រុករវៀង ខេត្តព្រះវិហារ ក្រោមវត្តមានលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ លោក ទេស សំអាន អភិបាលរងស្រុករវៀង៣.លោក ស្រ៊ុន បូរិន្ទ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារ គោលបំណង ផ្ដល់ឱកាសឱ្យក្រុមហ៊ុនឯកជនផ្សព្វផ្សាយអំពីផលិតផលរបស់ខ្លួន និងផ្សព្វផ្សាយព័ត៌មានទៅដល់កសិករកាន់តែច្រើនទៀតនៅក្នុងតំបន់។ សមាសភាពចូលរួមមាន មន្រ្តីគំរូមិត្តកសិករ តំណាងនាយកដ្ឋានវិស្វកម្មកសិកម្ម មន្រ្តីមជ្ឈមណ្ឌលសេវាកម្មអភិរក្ស ក្រុមហ៊ុន SMAT AGRO តំណាងអង្គការស្វីសខន់ថាក់ តំណាងក្រុមហ៊ុនអាស៊ានផៅវ័រ តំណាងសហគមន៍កសិកម្មលើកកំពស់ស្រ្តី បុគ្គលិកគម្រោង ASSET មេឃុំ មេភូមិ និងកសិករ មកពីឃុំរុងរឿង ឃុំរបៀប ឃុំរហ័ស ឃុំរស្មី ឃុំរួសរាន់ និងឃុំរីករាយ ក្នុងស្រុករវៀង ខេត្តព្រះវិហារ អ្នកចូលរួម សរុប ២៦៩នាក់ ស្ត្រី ១៥៩នាក់ផងដែរ៕