កិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមបណ្ដាយព្រំដែន ក្នុងភូមិសាស្រ្តខេត្តព្រះវិហារ

ព្រះវិហារ÷ នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាអនុប្រធានគណៈកម្មការចំពោះកិច្ចរបស់រាជរដ្ឋាភិបាល បានដឹកនាំក្រុមការងារទី២ នៃគណៈកម្មការបើកកិច្ចប្រជុំពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញចូលរបស់ពលករខ្មែរតាមព្រំដែននៃព្រះរាជាណាចក្រកម្ពុជា នៅសាលប្រជុំសាលាខេត្តព្រះវិហារ ដើម្បីពង្រឹងការអនុវត្តការងាររបស់មន្ត្រីសមត្ថកិច្ចឈរជើងនៅតាមបណ្ដាយព្រំដែន។

ពិធីនេះ ក៏មានការអញ្ចើញចូលរួមពីសំណាក់ ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងលោក លោកស្រី ជាប្រតិភូអមដំណើរក្រសួងការពារជាតិ លោក លោកស្រីអភិបាលរងខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបី នឹងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត៕

You might like

Leave a Reply

Your email address will not be published. Required fields are marked *