ព្រះវិហារ៖ កម្លាំងជំនាញការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះវិហារបានធ្វើកាស៊ើបអង្កេតមុខសញ្ញាបក្ខពួកជនសង្ស័យដែលជាមុខសញ្ញាលួច ដែលបានឆ្លងដែនមកពីខេត្តព្រៃវែងមកលាក់ខ្លួនពួនសំងំធ្វើសកម្មភាពនៅក្នុងភូមិសាស្ត្រនៃខេត្តព្រះវិហារ។
បើតាមកាបញ្ជាក់ពីលោកនាយការិយាល័យព្រហ្មទណ្ឌកំរិតស្រាលនៃស្នងការរដ្ឋាននគរបាលខេត្តថា៖ដោយមានការសម្របសម្រួលពីលោក ស្រេង វុទ្ធា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តព្រះវិហារ ជាលទ្ធផលក្នុងកិច្ចប្រត្តិបត្តិការមួយនេះកម្លាំងរបស់លោកបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ក្នុងនោះដកហូតវត្ថុតាងម៉ូតូចំនួន៣គ្រឿងក្រោយការសួរនាំនឹងស្តាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់សាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការបន្ត។
គួរបញ្ជាក់ផងដែរថាកន្លងមកនូវរាល់សកម្មភាពរបស់ជនសង្ស័យដែលបានប្រព្រឹត្តអំពើចោរឆកចោរលួចគឺតែងតែរត់មកលាក់ខ្លួនក្នុងខេត្តព្រះវិហារដោយពួកគេមួយចំនួនទាំងនោះគិតថា ថាភូមិសាស្ត្រខេត្តព្រះវិហារជាខេត្តមួយជាប់ជាមួយនឹងប្រទេសជិតខាងងាយស្រួលក្នុងការគេចវេស លាក់ខ្លួន។ហើយកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនេះ សមត្ថកិច្ចយើងក៏បានធ្វើការដកហូតបានម៉ូតូចំនួន ០៤គ្រឿង និងគ្រឿងញៀនចំនួន ១,៦២ក្រាមផងដែរ៕SKS