សិស្សនិទ្ទេសA.ទទួលបានរង្វាន់លើកទឹកចិត្តពីថ្នាក់ដឹកនាំខេត្តកំពង់ធំ.គឺម៉ូតូចំនួន៤៧គ្រឿង

កំពង់ធំ.រដ្ឋបាលខេត្តកំពង់ធំនិងប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ធំបានផ្តល់រង្វាន់លើកទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងសញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ

ជាប់និទ្ទេស.A.ចំនួន២ឆ្នាំផ្ទួនៗគ្នាឆ្នាំ២០២២

និងឆ្នាំ២០២៣.សរុប៤៧នាក់.ក្នុង១នាក់ៗទទួលបានម៉ូតូកេះថ្មី១គ្រឿង.ម៉ាកវេវ.នៅព្រឹកថ្ងៃទី២០ខែធ្នូឆ្នាំ២០២៣.ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម.បណ្ឌិត.ជាចាន់តូ.ឯកឧត្តម.ថោងខុន.ឯកឧត្តម.ងួនរតនះអភិបាលខេត្តកំពង់ធំនិងសប្បុរសជន.ព្រមទាំង

អាណាព្យាបាលសិស្សនិងសិស្សនិទ្ទេសA។

ឯកឧត្តម.បណ្ឌិត.ជាចាន់តូ.មានប្រសាសន៍ថាក្មួយៗនេះហើយដែលជាទំពាំងស្នងឬស្សីសម្រាប់ថ្ងៃអនាគត.ដើម្បីចូលរួមក្នុងការអភិវឌ្ឍប្រទេសជាតិ.ព្រោះថាវិស័យអប់រំ.គឺជាវិស័យអាទិភាពដ៏សំខាន់បំផុតមិនអាចខ្វះបានវិស័យអប់រំ.គឺជាថ្នាលបណ្តុះធនធានមនុស្សគ្រប់ស្រទាប់ហើយអ្វីយើងមានដល់សព្វថ្ងៃនេះក៏ដោយសារតែយើងមានសុខសន្តិភាពពេញ.ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល។

បើតាមរបាយការណ៍ពីមន្ទីរអប់រំយ្វជននិងកីឡាខេត្តកំពង់ធំបានអោយដឹងថា.ខេត្តកំពង់ធំមានសិស្សនិទ្ទេសA.នៅឆ្នាំ២០២២ចំនួន២៦នាក់និងសិស្សនិទ្ទេសA.ឆ្នាំ២០២៣ចំនួន២១នាក់សរុប៤៧.ទទួលបានម៉ូតូចំនួន៤៧គ្រឿង។(ឈឹតសំបូរ.២០.១២.២៣)

 

 

You might like

Leave a Reply

Your email address will not be published. Required fields are marked *