លោក កឹម ជាតិ អតីតអនុរដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ ដែលទេីបបញ្ចប់តួនាទីថ្មីៗតាមរយៈ ព្រះរាជក្រឹត្យចុះថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២៣ នោះ ត្រូវបាន នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ កោះហៅទៅសាកសួរនៅថ្ងៃទី ២៨ ខែ ខែធ្នូ ឆ្នាំ ២០២៣ ពាក់ព័ន្ធបណ្ដឹងរបស់ ក្រុមហ៊ុន ឈីវទីម៉ិចគ្រូប ដែលបានប្ដឹងចោទប្រកាន់ថា យកលុយក្រុមហ៊ុន ១០ម៉ឺនដុល្លារ និង ស្រា ៤៨ ដប ។
មហាជនពិតជាសាទរចំពោះប្រមុខរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ ដែលហ៊ានវះកាត់សាច់ស្អុយចោល ដែលនេះជាកំណែទម្រង់ដែលប្រជាពលរដ្ឋចង់បានទៅលើមន្រ្តីកេងកឹបនិងពុករលួយ៕