ខេត្តកំពង់ឆ្នាំង មន្ត្រីរឍដ្ឋបាលជលផលចំនួន៣ខេត្ត រួមនិងសមត្ថកិច្ចចំរុះ ដឹកនាំដោយអនុរដ្ឋលេខាធិការក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ នៅថ្ងៃទី ១៨ខែធ្នូ ឆ្នាំ ២០២៣បានចុះបង្ក្រាបបទល្មើសនេសាទ នៅព្រុំប្រទល់ជាប់គ្នា ៣ ខេត្តគឺខេត្តកំពង់ឆ្នាំងពោធិ៍សាត់និងខេត្តកំពង់ធំ។
លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា មន្ត្រីជំនាញ និងសមត្ថកិច្ចចម្រុះទាំងបីខេត្ត មានកំពង់ឆ្នាំងពោធិ៍សាត់និងខេត្តកំពង់ធំ សរុបចំនួន៦៧ នាក់ដឹកនាំដោយ ឯកឧត្តម ប៉ែន ផល្លិកាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម និងលោក សុង ហុង អនុប្រធានរដ្ឋបាលជលផល បានប្រើមធ្យោបាយធ្វើដំណើរដោយកាណូតចំនួន ១៥ គ្រឿង បានចុះបង្ក្រាបបទល្មើសលើផ្ទៃបឹងទន្លេសាបនៅចំណុចព្រុំប្រទល់៣ខេត្ត គឺកំពង់ឆ្នាំងកំពង់ធំនិងខេត្តពោធិ៍សាត់។
ជាលទ្ធផលនៃការចុះបង្ក្រាបទល្មើសទ្រង់ទ្រាយធំគឺបានរុះរើរបាំងសាច់អួន ២៤កន្លែងប្រវែង ៦៩០០ម៉ែត្រលប លូ សាច់អួន ២៤មាត់ បង្គោល ៦៥០ដើម និងចាក់លេខត្រីចម្រុះ ២៦០គីឡូក្រាមចូលទន្លេវិញ។
នាយខណ្ឌរដ្ឋបាលជល់ផល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថានេះជាការសហការ គ្នា រវាងមន្ត្រីជំនាញទាំងបីខេត្តចុះ បង្ក្រាបបទល្មើសនេសាទនៅចំណុចព្រំប្រទល់ ជាប់គ្នា ដែលជាចំណុចសំខាន់ សម្រាប់ការចរាចរណ៍របស់ត្រីក្នុងរដូវរំហើយខាងមុខនេះ៕